ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនបានអះអាងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - តំណាងប៉ូឡូញនៅអង្គការសហប្រជាជាតិ លោកស្រី Joanna Wronecka ក្នុងនាមតំណាងនៃប្រទេសខាងលើបានឲ្យដឹងថា ប្រទេសចំនួន ៦ មានការសោកស្តាយចំពោះសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទាំងអស់ទៅលើក្រុងតេអេរ៉ង់ឡើងវិញ ហើយបានសម្រេចចិត្តមិនពន្យារពេលការលើកលែងទណ្ឌកម្មនោះឡើយ។
ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនបានអះអាងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថតៈ AFP / TTXVN)

នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីការមិនរីកសាយ ភាយអាវុធនុយក្លេអ៊ែរកាលពីថ្ងៃទី ១៩ ខែធ្នូ ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនបានអះអាងពីសារៈសំខាន់នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ចំពោះសន្តិភាពក្នុងតំបន់និងពិភពលោក ទន្ទឹមនឹងនោះ អំពាវនាវឲ្យភាគីពាក់ព័ន្ធនានាអនុវត្តកិច្ចព្រមព្រៀងនេះ។

តំណាងប្រទេសជាសមាជិកចំនួន៦ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកពីសហភាពអឺរ៉ុបរួមមានបែលហ្ស៊ិកអង់គ្លេសបារាំងអាល្លឺម៉ង់ប៉ូឡូញអេស្តូនៀបានបញ្ជាក់ថា ការអនុវត្តរាល់ការប្តេជ្ញាចិត្តទាក់ទងនឹងនុយក្លេអ៊ែរក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅតែដើរតួនាទីជាមូលដ្ឋានក្នុងការធានាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បម្រើឲ្យគោល បំណងសន្តិភាព។

ថ្លែងនៅកិច្ចប្រជុំនេះ តំណាងប៉ូឡូញនៅអង្គការសហប្រជាជាតិ លោកស្រី Joanna Wronecka ក្នុងនាមតំណាងនៃប្រទេសខាងលើបានឲ្យដឹងថា ប្រទេសចំនួន ៦ មានការសោកស្តាយចំពោះសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទាំងអស់ទៅលើក្រុងតេ អេ រ៉ង់ ឡើងវិញ ហើយបានសម្រេចចិត្តមិនពន្យារពេលការលើកលែងទណ្ឌកម្មនោះឡើយ ដែលទាក់ទងនឹងការធ្វើពាណិជ្ជកម្មប្រេងជាមួយអ៊ីរ៉ង់បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅឆ្នាំ២០១៨។ ក្រៅពីនេះ តំណាងនៃប្រទេសទាំង៦នេះក៏បានសម្តែង “ការសោកស្តាយ” ចំពោះវិធានការណ៍ “គួរឲ្យព្រួយបារម្ភ” របស់អ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីកាត់បន្ថយការសន្យារបស់ប្រទេសនេះនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទន្ទឹមនឹងនោះ បានអំពាវនាវដល់ក្រុងតេអេរ៉ង់អត់ធ្មត់ក្នុងការនាំចេញវិធានការដែលអាចធ្វើឲ្យមានភាពតាន តឹងកើនឡើងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ