ប្រទេសថៃ៖ ត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ជូនក្រុមបាល់ទាត់ដែលជាប់ក្នុងរូងភ្នំចេញបាន

(VOVWORLD) -នៅតែមានការសាកល្បងជាច្រើន ដើម្បីអាចបញ្ជូនជនរងគ្រោះទាំងនេះចេញមកក្រៅ ដោយសារទឹកជន់លិចចូលជ្រៅក្នុងរូងភ្នំ ហើយសុខភាពរបស់សមាជិកក្រុមបាល់ទាត់គឺអស់កម្លាំងដោយសារមិនបានបរិភោគអ្វីប្រមាណ ១០ថ្ងៃ។
ប្រទេសថៃ៖ ត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ជូនក្រុមបាល់ទាត់ដែលជាប់ក្នុងរូងភ្នំចេញបាន - ảnh 1 រកឃើញក្មេងទាំង12 នាក់និងគ្រូបង្វឹករបស់ពួកគេ (រូបថត: CNN)

នាព្រឹកថ្ងៃទី ៣ កក្កដា លោក Narongsak Osottanakorn អភិបាលខេត្ត Chiang Rai Narongsak លោក Osottanakorn បានជូនដំណឹងថា៖ យុទ្ធនាការជួយសង្គ្រោះសមាជិកក្រុមបាល់ទាត់ដែលជាប់ក្នុងរូងភ្នំ Tham Luang ទទួលបានជោគជ័យជាជំហានដំបូង ប៉ុន្តែមិនទាន់បានបញ្ចប់នៅឡើយ ហើយអាជ្ញាធរថៃនឹងអនុវត្តវិធានការប្រយ័ត្នប្រយ៉ែងបំផុត ដើម្បីធានាថាការដឹកបញ្ជូនមនុស្សដែលជាប់ក្នុងរូងភ្នំចេញប្រកដោយសុវត្ថិភាព។ ថ្លែងមតិនៅក្នុងសន្និសីទការសែតនាថ្ងៃដដែល លោក Narongsak បានឲ្យដឹងថា៖ នៅតែមានការសាកល្បងជាច្រើន ដើម្បីអាចបញ្ជូនជនរងគ្រោះទាំងនេះចេញមកក្រៅ ដោយសារទឹកជន់លិចចូលជ្រៅក្នុងរូងភ្នំ ហើយសុខភាពរបស់សមាជិកក្រុមបាល់ទាត់គឺអស់កម្លាំងដោយសារមិនបានបរិភោគអ្វីប្រមាណ ១០ថ្ងៃ។

លោករូបនេះបានឲ្យដឹងថា៖ ទាហានពិសេសចំនួន ១០ រូប នៃកងទ័ពជើងទឹកបានចាត់បញ្ជូនទៅកាន់រូងភ្នំ ដើម្បីរំងាប់អារម្មណ៍ ហើយជួយសង្គ្រោះជាបន្ទាន់។ លោកក៏បានឲ្យដឹងថែមទៀតថា៖ ការជួយសង្គ្រោះមនុស្សទាំងនេះចេញពីរូងភ្នំគឺចំណាយពេលវេលាជាច្រើនទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ