ប្រទេសនានាបន្តមានប្រតិកម្មចំពោះបទដាក់ទណ្ឌកម្មថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខទៅលើស.ប.បកូរ៉េ

(VOVWORLD) - នាថ្ងៃទី៦ សីហា ប្រទេសមួយចំនួនបន្តស្វាគមន៍ការដែលក្រុម ប្រឹក្សាសន្តិសុខអ.ស.បទើបនឹងបានអនុម័តលើសេចក្ដីសំរេចចិត្តថ្មីស្ដីពីការបង្កើនដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ប៉ុន្តែសង្កត់ធ្ងន់ថា ត្រូវពន្លឿនកិច្ចសន្ទនាទើបអាច ដោះស្រាយបានជំលោះនាបច្ចុប្បន្ន។
ប្រទេសនានាបន្តមានប្រតិកម្មចំពោះបទដាក់ទណ្ឌកម្មថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខទៅលើស.ប.បកូរ៉េ - ảnh 1 ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ.ស.បលោក Vasily Nebenza (រូបថត៖Sputnik/TTXVN)

(VOVworld) - នាថ្ងៃទី៦ សីហា ប្រទេសមួយចំនួនបន្តស្វាគមន៍ការដែលក្រុម ប្រឹក្សាសន្តិសុខអ.ស.បទើបនឹងបានអនុម័តលើសេចក្ដីសំរេចចិត្តថ្មីស្ដីពីការបង្កើនដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ប៉ុន្តែសង្កត់ធ្ងន់ថា ត្រូវពន្លឿនកិច្ចសន្ទនាទើបអាច ដោះស្រាយបានជំលោះនាបច្ចុប្បន្ន។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ.ស.បលោក Vasily Nebenza សង្កត់ធ្ងន់ថា ចាំបាច់ត្រូវ មានយុទ្ធសាស្ត្រនយោបាយមួយ ដើម្បីដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយសារបទដាក់ ទណ្ឌកម្មគឺមិនគ្រប់គ្រាន់ទេ។ រីឯប្រធានាធិបតីអាមេរិកលោក Donald Trump វាយ តំលៃខ្ពស់ចំពោះការដែលរុស្ស៊ីនិងចិនបោះឆ្នោតគាំទ្រសេចក្ដីសំរេចចិត្តតាក់តែងដោយអាមេរិកនោះ ព្រមទាំងអះអាងថា រដ្ឋអំណាចរបស់លោកនឹងបន្តសហ ប្រតិបតិ្តការជាមួយប្រទេសជាសម្ព័ន្ធមិត្តសំដៅបង្កើនសម្ពាធខាងការទូតនិងសេដ្ឋកិច្ចទៅលើព្យុងយ៉ាងផងដែរ។

        មុននោះ នាថ្ងៃទី៥ សីហា ប្រទេសសមាជិកទាំង១៥នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.បបានឯកភាពអនុម័តលើសេចក្ដីសំរេចចិត្តស្ដីពីបទដាក់ទណ្ឌកម្មថ្មីទៅលើ កូរ៉េខាងជើង។ តាមការព្យាករណ៍ថា បទដាក់ទណ្ឌកម្មនេះអាចបណ្ដាលឲ្យ ប្រទេសនេះបាត់បង់១/៣ទំហំនាំចេញ ដែលកំពុងនៅកំរិត៣ ពាន់លានដុល្លា អាមេរិកជាងរៀងរាល់ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ