ប្រទេសបារាំងនិងកូរ៉េខាងត្បូង ឯកភាពបង្កើនទំនាក់ទំនងជាមួយគ្នា

(VOVWORLD) - នាថ្ងៃទី១៥ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីបារាំង លោក Emmanuel Macron បានឯកភាពគ្នា បង្កើនបន្ថែម ទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីសំដៅរំលាយអាវុធនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េ។ 
ប្រទេសបារាំងនិងកូរ៉េខាងត្បូង ឯកភាពបង្កើនទំនាក់ទំនងជាមួយគ្នា - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីបារាំង លោក Emmanuel Macron

យោងតាមសេចក្តីប្រកាសព័ត៌មាន វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថានៅក្នុងជំនួបកំពូលដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ថ្នាក់ដឹកនាំ ទាំងពីរបានឯកភាពគ្នាពង្រីកការជួញដូរពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីព្រមទាំងខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីអភិវឌ្ឍកំណើនថ្មីក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ លើសពីនេះទៀតលោក Moon Jae-in ក៏បានស្វែងរកការគាំទ្ររបស់បារាំងក្នុង ការរំលាយមហិច្ឆតានុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ។ លោក Moon Jae-in បានស្នើ ថាបារាំងបន្តគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ក្រុងសេអ៊ូលសំដៅរំលាយ អាវុធនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េនិងបង្កើតសន្តិភាពយ៉ាងយូរអង្វែងនៅទីនេះផង ដែរ។ រីឯខ្លួនវិញ លោក Emmanuel Macron បានសន្យាថា បារាំងនឹងបន្តដើរ តួនាទីជាប្រទេសស្ថាបនាក្នុងដំណើរការសន្តិភាពលើឧបទ្វីបកូរ៉េនិងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ