ប្រទេសរុស្ស៊ី - អ៊ីរ៉ង់ - ទួរគីបានកំណត់ពេលវេលាសម្រាប់កិច្ចប្រជុំកំពូលត្រីភាគី

(VOVWORLD) -   នាថ្ងៃទី ៤ ខែកក្កដា អ្នកនាំពាក្យប្រធានាធិបតីទួរគី លោក  Ibrahim Kalin បានជូនដំណឹងថា កិច្ចប្រជុំកំពូលត្រីភាគីរវាងទួរគី - រុស្ស៊ីនិងអ៊ីរ៉ង់ស្តីពីបញ្ហាស៊ីរីនឹងត្រូវគេរៀបចំឡើងក្នុងខែសីហាខាងមុខនៅទីក្រុង Ankara ។
ប្រទេសរុស្ស៊ី - អ៊ីរ៉ង់ - ទួរគីបានកំណត់ពេលវេលាសម្រាប់កិច្ចប្រជុំកំពូលត្រីភាគី - ảnh 1ថ្នាក់ដឹកនាំប្រទេសរុស្ស៊ី - អ៊ីរ៉ង់ - ទួរគីបានកំណត់ពេលវេលាសម្រាប់កិច្ចប្រជុំកំពូលត្រីភាគី

យោងតាមលោក Kalin បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងពិភាក្សាយ៉ាងទូលំទូលាយ អំពីស្ថានភាពនៅប្រទេសស៊ីរី រួមទាំងដំណើរការផ្ទេរប្រគល់នយោបាយនិងការធ្វើមាតុភូមិនិវត្តន៍របស់ជនចំណាកស្រុក។ ទោះជាយ៉ាងណាក៏ដោយ លោក Kalin មិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់នៃកិច្ចប្រជុំនោះទេ។ គួរបញ្ជាក់ថាកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូង ត្រូវបានប្រារព្ធធ្វើឡើងនៅរមណីយដ្ឋាន Sochi សមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៧ សំដៅពិភាក្សាអំពីវឌ្ឍនភាពដែលសម្រេចបានក្នុងការចរចារសន្តិភាព Astana ក៏ដូចជាការផ្លាស់ប្តូរនៅក្នុងតំបន់ដែលកាត់បន្ថយភាពតានតឹងនៅប្រទេសស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ