ប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងទួរគីត្រៀមខ្លួនជាស្រេចរៀបចំសន្និសីទចតុភាគី ស្តីពីស៊ីរី

(VOVWORLD) -ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រធានាធិបតីទួរគី លោក Tayyip Erdogan និង អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានត្រៀមខ្លួនរួចជាស្រេចរួមជាមួយបារាំងរៀបចំ សន្និសីទចតុភាគី ស្តីពីស៊ីរីសំដៅស្វែងរកដំណោះស្រាយសម្រាប់ ជម្លោះក្នុងរយៈពេលជាង ៧ ឆ្នាំកន្លងទៅនៅប្រទេសនេះ។
ប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងទួរគីត្រៀមខ្លួនជាស្រេចរៀបចំសន្និសីទចតុភាគី ស្តីពីស៊ីរី - ảnh 1កិច្ចប្រជុំស្តីពីស្ថានការណ៍ស៊ីរីនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅញូវយ៉កសហរដ្ឋអាមេរិក(THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

លោក Yuri Ushakov ទីប្រឹក្សាវិមានក្រឹមឡាំងនាថ្ងៃទី ៤ ខែធ្នូបានឲ្យដឹងថា នេះគឺជាខ្លឹមសារដែលត្រូវបានថ្នាក់ដឹកនាំប្រទេសនានាលើកឡើងនៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ដែលទើបនឹងប្រព្រឹត្តិទៅនៅទីក្រុង Buenow Aires ប្រទេសអាហ្សង់ទីន។ ទោះជាយ៉ាងណាក៏ដោយ លោក Yuri Ushakov បានឲ្យដឹងថា ពេលវេលានិងទីកន្លែងសម្រាប់កិច្ចប្រជុំនេះ នៅតែមិនទាន់បានកំណត់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ