ប្រទេសរុស្ស៊ី អះអាងបាននឹងកំចាត់ក្រុមភេរវកម្មនៅខេត្ត Idlib នៃប្រទេស ស៊ីរី

(VOVWORLD) - នាថ្ងៃទី៦ខែកញ្ញា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថាប្រទេសខ្លួន នឹងបន្តកំចាត់ពួកភេរវជននៅខេត្ត Idlib ក៏ដូចជាកន្លែងដទៃទៀតនៅប្រទេសស៊ីរី ដើម្បីជួយស្តារសន្តិភាពឡើងវិញ។
ប្រទេសរុស្ស៊ី អះអាងបាននឹងកំចាត់ក្រុមភេរវកម្មនៅខេត្ត Idlib នៃប្រទេស ស៊ីរី - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova

ថ្លែងមតិទៅកាន់សារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ប្រទេសរុស្ស៊ីបាននឹងកំពុងបន្តធ្វើការវាយកំចាត់ កម្លាំងភេរវជននៅ Aleppo ហើយខេត្ត Idlib ក៏ដូចជានៅតំបន់ផ្សេងៗទៀត នៃប្រទេសស៊ីរីដើម្បីនាំមកនូវសន្តិភាពឡើងវិញ។  លោកស្រី Zakharova ក៏បាន សង្កត់ធ្ងន់ថានេះគឺជាបញ្ហាទាក់ទិននឹងសន្តិសុខរបស់រុស្ស៊ី។

មុននោះមួយថ្ងៃក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថាយន្តហោះចម្បាំងនៃ ប្រទសនេះ បានបាញ់ប្រហារទៅលើគោលដៅនៅខេត្ត Idlib នៃប្រទេសស៊ីរី។ ក៏ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាប្រទេសនេះត្រឹមតែវាយប្រហារលើក្រុម រណសិរ្ស Al-Nursa ប៉ុណ្ណោះដោយមិនបានវាយប្រហារតម្រង់លើគោលដៅ នៅ តំបន់ដែលមាន ប្រជាជនជាច្រើននោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ