ប្រទេសរុស្ស៊ីទីតាំងពិសេសជានិច្ចក្នុងដួងចិត្តប្រជាជនវៀតណាមម្នាក់ៗ

ប្រទេសរុស្ស៊ីទីតាំងពិសេសជានិច្ចក្នុងដួងចិត្តប្រជាជនវៀតណាមម្នាក់ៗ - ảnh 1
លេខាគណៈកម្មាធិការទីក្រុងហាណូយលោក Pham Quang Nghi និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vasilievich​(រូបថត៖hanoimoi.com.vn)

(VOVworld) - នារសៀលថ្ងៃទី២១ ឧសភា លោក Pham Quang Nghi លេខាគណៈកម្មា
ធិការទីក្រុងហាណូយ បានទទួលជួបសន្ទនាជាមួយលោក Konstantin Vasilievich ឯក
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម។នៅទីនេះ លោក Pham Quang Nghi បានសង្កត់
ធ្ងន់ថា ប្រទេសរុស្ស៊ីមានឋានៈពិសេសជានិច្ចក្នុងដួងចិត្ត របស់ប្រជាជនវៀតណាម
ម្នាក់ៗ។លោក Pham Quang Nghi បានថ្លែងថា វៀតណាមនិយាយរួមនិងទីក្រុងហា
ណូយនិយាយដោយឡែកជានិច្ចកាលបង្ក លក្ខណៈងាយស្រួលសំរាប់ក្រុមហ៊ុន
រុស្ស៊ីមកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម និងមានគោលបំណងថាទំនាក់ទំនង
ពាណិជ្ជកម្មរវាងភាគីទាំង២នឹងមានការបោះជំហានអភិវឌ្ឍន៍ថ្មីយ៉ាងឆាប់ៗ។

ឯកអគ្គរដ្ឋទូត Konstantin Vasilievich បានសង្កត់ធ្ងន់ថា រុស្ស៊ីនិងវៀតណាមមាន ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យដ៏យូរអង្វែង ដោយហេតុនេះ នាពេល មកកាន់វៀតណាមទទួលបេសកកម្មថ្មី លោកនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តដើម្បីរួមចំណែកធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែស៊ីជំរៅពី១ថ្ងៃ
ទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ