ប្រទេសរុស្ស៊ីប្រកាសផែនការនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំស.ប.ប កូរ៉េ

(VOVWORLD) -  ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានដកស្រង់សេចក្តីជូនដំណឹងរបស់វិមាន Kremlin កាលពីថ្ងៃទី ១៨ ខែមេសាថា ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-Un នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅចុងខែនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
ប្រទេសរុស្ស៊ីប្រកាសផែនការនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំស.ប.ប កូរ៉េ - ảnh 1 ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-Un

ក្នុងដំណើរទស្សនកិច្ចនេះ លោក Kim Jong-Un នឹងមានកិច្ចប្រជុំកំពូលលើកទីដំបូងជាមួយលោក Vladimir Putin។ វិមាន Kremlin មិនប្រកាសពេលវេលាច្បាស់លាស់ ឬទីកន្លែងនៃដំណើរទស្សនកិច្ចនោះទេ។ ក៏ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនបានផ្សាយថាថ្នាក់ដឹកនាំ Kim Jong-Un នឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ខែមេសាខាង    មុខនេះ ។ Kyodo ក៏បន្តទៀតថាលោក Kim Jong-Un នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីតាមរថភ្លើងហើយកិច្ចប្រជុំកំពូលជាលើកដំបូងរវាងលោក Kim Jong-Un និងលោកលោក Vladimir Putin នឹងប្រព្រឹត្តទៅនៅលើកោះ Russky    ទីក្រុង Vladivostok ។ យោងតាមផែនការ បុគ្គលិកសន្តិសុខរបស់ស.ប.ប កូរ៉េ នឹងមកដល់ទីក្រុង Vladivostok នៅថ្ងៃទី ២៣ ខែមេសា តាមជើងហោះហើរពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ស.ប.ប កូរ៉េ Air Koryo៕

ប្រតិកម្មទៅវិញ

ផ្សេងៗ