ប្រទេសរុស្ស៊ីព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅប៉ែកខាងកើតប្រទេសអ៊ុយក្រែ ន

(VOVWORLD) -នាថ្ងៃទី ២៦ ខែវិច្ឆិកា តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្ដិការអឺរ៉ុប (OSCE) លោក Aleksandr Lukashevich បានសម្ដែងក្ដីព្រួបារម្ភអំពីការដែលអ៊ុយក្រែនបានដាក់ច្បាប់អាជ្ញាសឹកនៅប្រទេសនេះ នឹងបង្កឲ្យមានការគំរាមកំហែងចំពោះសន្តិសុខនៅតំបន់Donbass និងអ៊ុយក្រែនប៉ែកខាងកើត។ 
ប្រទេសរុស្ស៊ីព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅប៉ែកខាងកើតប្រទេសអ៊ុយក្រែ ន - ảnh 1 ទាហានអ៊ុយក្រែន។ (RFERT / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ព្រមទាំងលើកច្បាស់ថា រាល់ព្រឹត្តិការណ៍ថ្មីៗនេះបានសរឲ្យឃើញថា ក្រុងកៀវកំពុង " ប្រដេញតាមគោលនយោបាយបង្កភាពតានតឹង"។យោងតាមលោក Aleksandr Lukashevich បានឲ្យដឹងថាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបញ្ជូនកាំជ្រួចមីស៊ីលទៅកាន់បន្ទាត់ព្រំដែននៅ Dinbass ក៏ដូចជាដាក់ពង្រាយកងទ័ពទៅកាន់តំបន់ Zolotom និង Petrovsky។ លោក Aleksandr Lukashevich បានឲ្យដឹងថា មានដំណឹងដែលចាត់ទុកថា ដោយទទួឡបានការគាំទ្ររបស់ទីភ្នាក់ងារពិសេសនៅឯបរទេសនោះ ក្រុងកៀវកំពុងត្រៀមរៀបចំការបង្ករឿងហេតុដោយប្រើប្រាស់អាវុធគីមីនៅតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ