ប្រទេសរុស្ស៊ីរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃជ័យជំនះ

(VOVWORLD) - ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃជ័យជំនះរបស់រុស្ស៊ីក្នុងសង្គ្រាមរបស់កងកម្លាំងឆ្មាំជាតិដ៏មហិមា (ថ្ងៃទី៩ ខែឧសភា ឆ្នាំ ១៩៤៥ - ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២០) នឹងប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ។
ប្រទេសរុស្ស៊ីរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃជ័យជំនះ - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងដាក់កម្រងផ្កា នៅស្តូប «អណ្តាតភ្លើងអស់កល្បជានិច្ច» នៅក្បែរជញ្ជាំងវិមានក្រឹមឡាំង (រូបថត៖ Tass)

ដោយសាររងឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 សកម្មភាពភាគច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃជ័យជំនះក្នុងសង្គ្រាមរបស់កងកម្លាំងឆ្មាំជាតិដ៏មហិមា (ថ្ងៃទី៩ ខែឧសភា ឆ្នាំ ១៩៤៥ - ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២០) នឹងប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

នាថ្ងៃទី ៩ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងដាក់កម្រងផ្កា នៅស្តូប «អណ្តាតភ្លើងអស់កល្បជានិច្ច» នៅក្បែរជញ្ជាំងវិមានក្រឹមឡាំង និងថ្លែងមតិចំពោះមុខប្រជាជនរុស្ស៊ីផងដែរ។

រីឯការធ្វើដង្ហែរក្បួន «កងទ័ពអមតៈ» នឹងត្រូវបានធ្វើឡើងតាមអនឡាញនៅថ្ងៃទី ៩ ខែឧសភានៅលើកញ្ចក់ទូរទស្សន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាង ២០០ នៅទីក្រុងម៉ូស្គូ និងក្នុងរោងកុនអនឡាញ Okko  ក៏ដូចជានៅលើបណ្តាញសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ