ប្រទេសហូឡង់ជំនុំជំរះអវត្តមានចំពោះជនសង្ស័យក្នុងករណីធ្លាក់យន្ដហោះ MH17 នៅភាគខាងកើតអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ៩ ខែមីនា តុលាការមួយនៅប្រទេសហូឡង់បានបើកសវនាការជំនុំជម្រះអវត្តមានចំពោះមុខសញ្ញាចំនួន ៤ នាក់ ដែលប្រទេសនេះចោទប្រកាន់ពីបទឃាតកម្មក្នុងករណីធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅភាគខាងកើតអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន  ៣០០ នាក់។
ប្រទេសហូឡង់ជំនុំជំរះអវត្តមានចំពោះជនសង្ស័យក្នុងករណីធ្លាក់យន្ដហោះ MH17 នៅភាគខាងកើតអ៊ុយក្រែន - ảnh 1 ទិដ្ឋភាពនៃការធ្លាក់យន្តហោះ MH17 នៅអ៊ុយក្រែន(រូបថត៖ AFP)

 

ការជំនុំជម្រះបានប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពសន្តិសុខត្រូវបានរឹតបន្តឹងនិងមានវត្តមានរបស់សាច់ញាតិជនរងគ្រោះ មេធាវីនិងអ្នកយកព័ត៌មានផងដែរ ។ យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា ប្រសិនបើត្រូវបានកាត់ទោស មុខសញ្ញាទាំង៤រូបនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។

ប៉ុន្តែជនសង្ស័យទាំង ៤ នាក់ រួមមាន ជនជាតិរុស្ស៊ី ៣ នាក់និងអ៊ុយក្រែនម្នាក់ មានអវត្តមាននៅឯសវនាការជំនុំជម្រះនេះ ពីព្រោះរុស្ស៊ីមិនយល់ព្រមធ្វើបត្យាប័នពលរដ្ឋខ្លួន ហើយបានចោទសួរអំពីភាពស្របច្បាប់នៃការស៊ើបអង្កេតអន្តរជាតិ និងលក្ខណៈឯករាជ្យនៃតុលាការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ