ប្រទេសអង់គ្លេសបានប្រកាសពេលវេលាផ្លូវការដើម្បីចុះឈ្មោះចូលជាសមាជិកក្នុងកិច្ចព្រមព្រៀង CPTPP

(VOVWORLD) - នៅថ្ងៃទី ១ ខែកុម្ភៈ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោកស្រី Liz Truss នឹងស្នើជាផ្លូវការដល់ សមភាគីជប៉ុននិងនូវែលសេឡង់ឱ្យចូលជាសមាជិកក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ 
ប្រទេសអង់គ្លេសបានប្រកាសពេលវេលាផ្លូវការដើម្បីចុះឈ្មោះចូលជាសមាជិកក្នុងកិច្ចព្រមព្រៀង CPTPP - ảnh 1រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោកស្រី Liz Truss (រូបថត៖AFP/TTXVN)

នេះគឺជាសេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃទី ៣០ ខែមករា បន្ទាប់ពីបានបង្ហាញម្តងហើយម្តងទៀតនូវបំណងរបស់ខ្លួនក្នុងការចូលរួមកិច្ចព្រមព្រៀង CPTPP ក្រោយពីរយៈពេលមួយឆ្នាំចាកចេញពីសហភាពអឺរ៉ុប (EU) ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានមានប្រសាសន៍ថាបន្ទាប់ពីចាក ចេញពីសហភាពអឺរ៉ុប ទីក្រុងឡុងដ៍កំពុងតែបង្កើតភាពជាដៃគូថ្មីដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច យ៉ាងធំធេងដល់ប្រជាជនអង់គ្លេស។

លោកបានសង្កត់ធ្ងន់ថា“ ការចុះឈ្មោះដើម្បីក្លាយជាប្រទេសថ្មី ដំបូងគេក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការសហការជាមួយមិត្តភក្តិនិងដៃគូនៅជុំវិញពិភពលោកក្នុងលក្ខខណ្ឌល្អបំផុត ព្រមទាំង ចូលរួមចំណែកនិងគាំទ្រយ៉ាងវិជ្ជមានដល់ខឿនពាណិជ្ជកម្មសេរីសកលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ