ប្រទេសអ៊ីតាលីបង្កើតរដ្ឋាភិបាលថ្មី

(VOVWORLD) - អតីតប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោក Mario Draghi នាថ្ងៃទី ១២ ខែកុម្ភៈបានបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតរដ្ឋាភិបាលបន្តរបស់អ៊ីតាលី ព្រមទាំងប្រកាសគណៈរដ្ឋមន្រ្តីថ្មី ដែលមានអ្នកបច្ចេកទេសនិងអ្នកនយោបាយចម្រុះនៅក្នុងសម្ព័ន្ធភាពដ៏ធំរបស់ខ្លួន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបសវនាការជាមួយប្រធានាធិបតី Sergio Mattarella, លោក Mario Draghi បានណែនាំបញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីរួមមានរដ្ឋមន្រ្តីចំនួន ២៣ រូប ដែលក្នុងនោះ រដ្ឋមន្ត្រី ១៥ រូបជាអ្នកនយោបាយនិងរដ្ឋមន្ត្រី ៨ រូប ជាអ្នកបច្ចេកទេស។

មុននេះប្រធានាធិបតី Sergio Mattarella បានស្នើឱ្យលោក Mario Draghi ឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលី បន្ទាប់ពីមានជម្លោះរវាងគណបក្សនយោបាយនៅក្នុងប្រទេសអឺរ៉ុបខាងត្បូងនេះ ដែលជំរុញឱ្យអ្នកកាន់តំណែងអាណត្តិមុនត្រូវចុះចេញពីតំណែង។ ក្នុងពេលជាមួយគ្នានេះ បានដាក់ចេញភារកិច្ចសម្រាប់អតីតប្រធាន ECB ក្នុងការដោះស្រាយវិបត្តិវេជ្ជសាស្រ្ត ដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ ក៏ដូចជាការធ្លាក់ចុះសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ