ប្រទេសអាល់ហ្សេរីតែងតាំងរដ្ឋាភិបាលបណ្តោះអាសន្ន

(VOVWORLD) - នាថ្ងៃទី ៣១ ខែមីនា ប្រធានាធិបតីអាល់ហ្សេរី លោក Abdelaziz Bouteflika បានតែងតាំងគណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយនាយករដ្ឋមន្រ្តីអាល់ហ្សេរី លោក Noureddine Bedoui 
ប្រទេសអាល់ហ្សេរីតែងតាំងរដ្ឋាភិបាលបណ្តោះអាសន្ន - ảnh 1 នាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Noureddine Bedoui 

ការតែងតាំងនេះមានគោលបំណងគ្រប់គ្រងដំណាក់កាលផ្ទេរបន្តទៀត សំដៅជួយប្រទេសអាហ្វ្រិកខាងជើងនេះអាចគេចផុតពីវិបត្តិនយោបាយនាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ថាគណៈរដ្ឋមន្រ្តីថ្មីរួមមានរដ្ឋមន្ត្រីចំនួន ២៧ រូបក្នុងនោះមាន ៦នាក់ (ស្ត្រី ៣ នាក់) ធ្លាប់កាន់តំណែងនៅក្នុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Noureddine Bedoui ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ