ប្រធាន EC អះអាងនូវការពង្រឹងគោលនយោបាយកិច្ចការបរទេសជាមួយ EU

(VOVWORLD) -លោកប្រធាន Juncker គ្រោងនឹងជ្រើសរើសបុគ្គលិក ចំនួន ១០០០០ នាក់សម្រាប់កងកម្លាំងត្រួតពិនិត្យព្រំដែនរបស់សហភាពអឺរ៉ុបហើយលើកឡើងអំពីទស្សនៈដ៏តឹងរ៉ឹងចំពោះអាទិភាពរបស់អឺរ៉ុបក្នុងការចរចារជាមួយ អង់គ្លេសអំពី Brexit ។
ប្រធាន EC អះអាងនូវការពង្រឹងគោលនយោបាយកិច្ចការបរទេសជាមួយ EU  - ảnh 1 ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean-Claude Juncker

នាថ្ងៃទី ១២ កញ្ញា ក្នុងសុន្ទរកថាជាប្រចាំឆ្នាំនៅសភាអឺរ៉ុប (EP) មុនពេលប្រព្រឹត្តិទៅការបោះឆ្នោត EP ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាខែ មិថុនាឆ្នាំ ២០១៩ នោះ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean-Claude Juncker បានសន្យាថានឹងពង្រឹងគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) ឲ្យស្របតាមកម្លាំងសេដ្ឋកិច្ចនៃសម្ព័ន្ធភាពនេះ។

តាមនោះ  លោកប្រធាន Juncker គ្រោងនឹងជ្រើសរើសបុគ្គលិក ចំនួន ១០០០០ នាក់សម្រាប់កងកម្លាំងត្រួតពិនិត្យព្រំដែនរបស់សហភាពអឺរ៉ុបហើយលើកឡើងអំពីទស្សនៈដ៏តឹងរ៉ឹងចំពោះអាទិភាពរបស់អឺរ៉ុបក្នុងការចរចារជាមួយ អង់គ្លេសអំពី Brexit ។ លើសពីនេះទៀត លោកប្រធាន Juncker ក៏បានលើកឡើងអំពីការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារក្នុងការធ្វើប្រតិបត្តិការ។  មន្ត្រីអឺរ៉ុបរូបនេះបានបន្តថា នេះគឺជាពេលវេលាដ៏សំខាន់មួយដើម្បីត្រៀមរៀបចំឲ្យពិភពលោកមួយដែលក្នុងនោះមានសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ ប្រធានាធិបតី លោក  Donald Trump នឹងប្រដេញតាមគោលការណ៍គាំអំពីពាពាណិជ្ជកម្ម។

លោកប្រធាន EC ក៏បានស្នើឲ្យកសាង   "សម្ព័ន្ធភាពថ្មី" និង" ដៃគូថ្មី" រវាងសហភាពអឺរ៉ុបនិងទ្វីបអាហ្វ្រិក ដើម្បីបង្កើតការងារធ្វើសម្រាប់ពលករចំនួន រាប់លាននាក់នាពេលខាងមុខ ហើយជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី។លោក Juncker បានសង្កត់ធ្ងន់ថាសមាជិករបស់ EU គប្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាហ្វ្រិកនិងសហភាពអឺរ៉ុបដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងទ្វីបទាំងពីរ។

ទន្ទឹមនឹងនេះ ស្ដីពីបញ្ហា Brexit លោក Jean-Claude Juncker បានឲ្យដឹងថាលោកគោរពតាមការសម្រេចចិត្តរបស់អង់គ្លេសក្នុងការចាកចេញពីសហភាពអឺរ៉ុបប៉ុន្តែលោកបានព្រមានថានៅពេលចាកចេញពីសហភាពអឺរ៉ុបនោះ អង់គ្លេសនឹងគ្មានឋនៈ ដូជាសមាជិកនៃប្លុកនេះទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ