ប្រធានគណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹមជួបប្រាស្រ័យអ្នកបោះឆ្នោតនៅខេត្ត Ha Giang

ប្រធានគណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹមជួបប្រាស្រ័យអ្នកបោះឆ្នោតនៅខេត្ត Ha Giang - ảnh 1
ប្រធានគណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹមជួបប្រាស្រ័យអ្នកបោះឆ្នោតនៅខេត្ត Ha Giang(http://baohagiang.vn)

(VOV)_ដើម្បីត្រៀមរៀបចំអោយសម័យប្រជុំលើកទី ៧​រដ្ឋសភា​វៀត​ណាម នីតិ កាលទី១៣ នាថ្ងៃទី២៦ មេសា លោកស្រី Ha Thi Khiet ប្រធាន​គណៈកម្មាធិការឃោ
សនាប្រជា ជនមជ្ឈឹម និងបណ្ដាសមាជិក សមាជិការដ្ឋសភា នៃមណ្ឌលខេត្ត Ha
Giang បានជួបប្រាស្រ័យអ្នកបោះឆ្នោតនៅឃុំ Lac Nong ​និងមជ្ឈមណ្ឌលស្រុក Bac
 Me។នៅទីនេះ បណ្ដាអ្នកបោះឆ្នោតបាន​សម្ដែងនូវក្តីជឿជាក់ចំពោះការដឹកនាំ របស់បក្ស រដ្ឋ និងរដ្ឋសភា ដោយមាន​ការផ្លាស់ប្តូរថ្មីជាច្រើន ដើម្បីលើកកំពស់គុណ ភាពសកម្មភាពនីតិបញ្ញាត្តិ ឃ្លាំមើលកំពូល និងសម្រេច​ទៅលើបញ្ហាធំៗរបស់ប្រ
ទេសជាតិ។ ​ទន្ទឹម​នឹងនោះ អ្នកបោះឆ្នោតក៏បានលើកសំណើរអំពីបញ្ហាមួយចំនួន
ដែលទាក់ទិនដល់​សុខុ​មា​ល​ភាពសង្គម គោលនយោបាយវិនិយោគរបស់បក្ស រដ្ឋ
 ទៀតផង។ នៅក្នុង​ជំនួប​នេះ លោកស្រី Ha thi Khiet បានស្នើ៖​តំបន់ត្រូវពិនិត្យមើល
ឡើង​វិញ​ និងដោះ​ស្រាយ​អោយបានសមស្របរាល់សំណូមពរ គោលបំណងរបស់​
ប្រជាជន។ ដោយ​មានការទទួលខុសត្រូវរបស់ខ្លួន គណៈប្រតិភូសមាជិក ​សមាជិ
ការរដ្ឋសភា ​នីតិ​កាលទី១៣ មណ្ឌលខេត្ត Ha Giang នឹងស្រាវជ្រាវ ​បូកសរុបមតិ ​
សំណូមពរ​របស់​អ្នក​បោះឆ្នោត ដើម្បីផ្ញើជូនបណ្ដាក្រសួងស្ថាប័នទាក់ទិន ក្នុងរយៈពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ