ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាណាដានិងបារាំង

(VOVWORLD) -នារសៀលថ្ងៃទី២៥កញ្ញា នៅក្នុងជំនួបធ្វើការជាមួយលោកស្រី Ping Kitnikone ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានអះអាងគោលជំហរមុនក៏ដូចជាក្រោយរបស់បក្សកុម្មុយនីស្តវៀតណាមគឺរក្សាគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាណាដានិងបារាំង  - ảnh 1

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាណាដា 

នារសៀលថ្ងៃទី២៥កញ្ញា នៅក្នុងជំនួបធ្វើការជាមួយលោកស្រី Ping Kitnikone ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានអះអាងគោលជំហរមុនក៏ដូចជាក្រោយរបស់បក្សកុម្មុយនីស្តវៀតណាមគឺរក្សាគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម។ វៀតណាមនឹងសកម្មកែទម្រង់គោលនយោបាយទាក់ទាញទុនវិនិយោគ ដើម្បីបង្កើតបរិយាកាសអាជីវកម្មនិងវិនិយោគប្រកបដោយងាយស្រួលសំរាប់វិនិយោគិន ដែលក្នុងនោះមានសហគ្រាសកាណាដា។  លោកស្រី Ping Kitnikone សន្យាជំរុញកិច្ចសហប្រតិបត្តិការនៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងកាណាដា សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងកាណាដាបន្តផ្តល់ទុន ODA សំរាប់វៀតណាម ក្នុងវិស័យអនាម័យសុវត្ថិភាពម្ហូបអាហារ និងបំរ៉ែបំរួលអាកាសធាតុ។

          ក៏ក្នុងថ្ងៃដដែល ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានជួបសន្ទនាជាមួយលោក  Bertrand Lortholary ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ