ប្រធានតុលាការប្រជាជនកំពូលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីយុត្តិ ធម៌អាហ្សែបែ

(VOVworld) - នាថ្ងៃទី៨ មិនា នៅរដ្ឋធានីហាណូយ ប្រធានតុលាការប្រជាជនកំពូល
វៀតណាមលោក​Truong Hoa Binh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃ
ក្រសួងយុត្តិធម៌អាហ្សែបែហ្ស ដឹកនាំដោយលោករដ្ឋមន្រ្តី ​ Fikrat F. Mammadov  
ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។វាយតំលៃខ្ពស់ចំពោះ កិច្ចសហប្រតិ
បត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរនាពេលកន្លងទៅ ហើយនឹងចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនោះ លោក Truong Hoa Binh បានសង្កត់
ធ្ងន់ថា នេះនឹងជាគ្រឹះស្ថានដើម្បីរឹតបន្តឹងទំនាក់ទំនងសហ ប្រតិបតិ្តការលើវិស័យ
យុត្តិធម៌និងច្បាប់រវាងប្រទេសទាំងពីរនាពេលខាងមុខ។
រី​ឯខ្លួនវិញ រដ្ឋមន្រ្តីយុត្តិធម៌អាហ្សែបែហ្សលោក Mammadov បានឲ្យដឹងថា ក្នុង
ដំណើរទស្សនកិច្ចលើកនេះ ក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរនឹងចុះហត្ថលេខា
លើកិច្ចព្រមព្រៀងបង្កើនការងារបណ្ដុះបណ្ដាលអំពីយុត្តិធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ