ប្រធានាធិបតី Joe Biden នឹងធ្វើទស្សនកិច្ចនៅហាវ៉ៃ

(VOVWORLD) - មុននេះ ប្រធានាធិបតី Biden បានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយនៅរដ្ឋហាវ៉ៃដោយបានដឹកនាំរដ្ឋបាលសហព័ន្ធ បំពេញបន្ថែមលើការងារស្តារឡើងវិញរបស់រដ្ឋ និងក្នុងមូលដ្ឋានស្ថិតក្នុងតំបន់ដែលរងផលប៉ះពាល់។ 
ប្រធានាធិបតី Joe Biden នឹងធ្វើទស្សនកិច្ចនៅហាវ៉ៃ - ảnh 1ផ្ទះជាច្រើនត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃនៅ Kula រដ្ឋ Hawaii សហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣  (រូបថត៖ AFP/TTXVN)

នៅក្នុងសុន្ទរកថា ថ្លែងនៅទីក្រុង Wisconsin នាថ្ងៃទី ១៥ ខែសីហា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់ថា លោកនិងលោកជំទាវទីមួយ Jill Biden នឹងទៅកាន់រដ្ឋហាវ៉ៃឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីវាយតម្លៃស្ថានភាពការខូចខាតក៏ដូចជាលើកទឹកចិត្តដល់ជនរងគ្រោះនៃគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១០០ឆ្នាំកន្លងមក។

មុននេះ ប្រធានាធិបតី Biden បានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយនៅរដ្ឋហាវ៉ៃដោយបានដឹកនាំរដ្ឋបាលសហព័ន្ធ បំពេញបន្ថែមលើការងារស្តារឡើងវិញរបស់រដ្ឋ និងក្នុងមូលដ្ឋានស្ថិតក្នុងតំបន់ដែលរងផលប៉ះពាល់។ តាមនោះ បុគ្គលដែលរងផលប៉ះពាល់នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋបាលរដ្ឋក្នុងការសាងសង់លំនៅដ្ឋានបណ្តោះអាសន្ន និងជួសជុលផ្ទះ។ រដ្ឋបាលរដ្ឋក៏ផ្តល់ឱ្យបុគ្គល និងម្ចាស់អាជីវកម្មនូវប្រាក់កម្ចីសម្បទាន ដើម្បីរ៉ាប់រងការខាតបង់ទ្រព្យសម្បត្តិដែលមិនមានធានារ៉ាប់រង និងកម្មវិធីមួយចំនួនទៀតសម្រាប់ការស្តារឡើងវិញក្រោយគ្រោះឆេះព្រៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ