ប្រធានាធិបតីកូរ៉េខាងត្បូងបានអញ្ជើញទៅកាន់ទីក្រុងព្យុងយ៉ាងដើម្បីចូល រួមជំនួបអន្តរកូរ៉េលើកទី៣

(VOVWORLD) - នាថ្ងៃទី១៨ ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក  Moon Jea-in បានចេញ ដំណើរពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងព្យុងយ៉ាង(ប្រទេសកូរ៉េខាង ជើង) ដើម្បីចូល រួមជំនួបកំពូលអន្តរកូរ៉េលើកទី៣ ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – Un។ រួមដំណើរជាមួយលោក Moon Jea-in រួមមានមន្ត្រី បុគ្គលិក ចំនួន ១១០ នាក់ និងថ្នាក់ដឹកនាំសហគ្រាសជួរមុខមួយ ចំនួន ទៀតផង។
ប្រធានាធិបតីកូរ៉េខាងត្បូងបានអញ្ជើញទៅកាន់ទីក្រុងព្យុងយ៉ាងដើម្បីចូល រួមជំនួបអន្តរកូរ៉េលើកទី៣ - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – Un និងភរិយា Ri Sol-ju បានអញ្ជើញទៅកាន់ព្រលានយន្តហោះដើម្បីទទួលបដិសណ្ឋារកិច្ច លោក ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jea-in

លោក Kim Jong – Un និងភរិយា Ri Sol-ju បានអញ្ជើញ ទៅកាន់ ព្រលានយន្តហោះដើម្បីទទួលបដិសណ្ឋារកិច្ច លោក Moon Jea-in។ នៅព្រលានយន្តហោះ Sunan (ទីក្រុងព្យុងយ៉ាង) ប្រជាជនសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េរាប់រយនាក់ បានស្វាគមន៍ លោក Moon Jea-in ដោយកាន់ផ្កាបក់នៅតាមបណ្តោយ កំរាលក្រហមនៅខាងក្រោយក្រុមកងត្រួត ពលកងកិត្តិយស។ រូបភាពត្រូវបានចុះ ផ្សាយដោយផ្ទាល់តាមទូរទស្សន៍ បានបង្ហាញឲ្យឃើញថា លោកស្រី Kim Yo-jong ប្អូនស្រីរបស់លោក Kim Jong – Un ក៏មានវត្តមាននៅពិធីនេះផងដែរ។

យោងតាមផែនការ ព្រឹត្តិការណ៍ធំៗ ក្នុងនោះមានជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរនេះ នឹងត្រូវបានចុះផ្សាយដោយផ្ទាល់ ហើយថ្នាក់ដឹកនាំទាំងពីរនេះនឹង ជួបពិភាក្សាជាមួយគ្នានៅថ្ងៃទី១៨និងថ្ងៃទី១៩ខែកញ្ញា ដោយផ្តោតទៅលើខ្លឹម សារធំចំនួន ៣ គឺ ការកែលម្អនិងអភិវឌ្ឍន៍ទំនាក់ទំនងអន្តរកូរ៉េ ព្រមទាំងជម្រុញ កិច្ចសន្ទនារវាងអាមេរិកនិងកូរ៉េខាងជើងសំដៅរំលាយអាវុធនុយក្លេអ៊ែរ និង បន្ធូរស្រាលភាពតានតឹងផ្នែកយោធារវាងប្រទេសកូរ៉េទាំងពីរនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ