ប្រធានាធិបតីកូរ៉េខាងត្បូងបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុន

(VOVWORLD) - ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១៦-១៧ ខែមីនានេះ គឺជាដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាង ត្បូងទៅកាន់ប្រទេសជិតខាងក្នុងរយៈពេល ១២ ឆ្នាំចាប់តាំងពីឆ្នាំ ២០១១ មក។

ប្រធានាធិបតីកូរ៉េខាងត្បូងបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុន - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងលោកជំទាវ ឡើងយន្តហោះបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣។
(រូបថត៖ YONHAP/VNA)

នាថ្ងៃទី ១៦ មីនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ចាប់ផ្តើម ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន និងចូលរួមកិច្ចប្រជុំកំពូលជាមួយលោក នាយករដ្ឋមន្រ្តី Fumio Kishida។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១៦-១៧ ខែមីនានេះ គឺជាដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាង ត្បូងទៅកាន់ប្រទេសជិតខាងក្នុងរយៈពេល ១២ ឆ្នាំចាប់តាំងពីឆ្នាំ ២០១១ មក។

ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Kim Sung-han បានឲ្យដឹងថា ដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតី Yoon Suk-yeol បានបង្ហាញថា ទំនាក់ទំនងកូរ៉េ ខាងត្បូង-ជប៉ុន បានឈានចូលដំណាក់កាលនៃប្រក្រតីភាពឡើងវិញហើយ។ មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីវិធានការទូទៅសម្រាប់ការធ្វើឱ្យប្រក្រតីភាពនៃទំនាក់ ទំនងទ្វេភាគី។ នេះក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរពិភាក្សាអំពីវិធីដោះស្រាយ របាំងគោលនយោបាយដែលរារាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធ្វើឱ្យកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅផងដែរ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅជប៉ុន លោកប្រធានាធិបតី Yoon Suk-yeol នឹង ជួបជាមួយតំណាងសហភាពសមាជិកសភាជប៉ុន-កូរ៉េខាងត្បូង និងគណៈកម្មាធិការ សហប្រតិបត្តិការកូរ៉េខាងត្បូង-ជប៉ុន រៀបចំកិច្ចប្រជុំធុរកិច្ចតុមូលជាមួយថ្នាក់ដឹកនាំ សហគ្រាសសំខាន់ៗនៃប្រទេសទាំងពីរ ព្រមទាំងជួបសំណេះសំណាលជាមួយនិស្សិត ជប៉ុន និងកូរ៉េខាងត្បូង នៅសាកលវិទ្យាល័យ Keio ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ