ប្រធានាធិបតីជាប់ឆ្នោតរបស់ម៉ិកស៊ិកមានគោលបំណងចង់រឹតបន្តឹងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម

(VOVWORLD) - នាថ្ងៃទី៣០ខែសីហា នៅទីក្រុង Mexico City ប្រធានាធិបតីជាប់ឆ្នោតរបស់ ម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានអញ្ជើញទទួលជួប ជាមួយឯកអគ្គរដ្ឋទូត បណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក ក្នុងនោះមានឯកអគ្គរដ្ឋ វៀតណាមប្រចាំនៅ ម៉ិកស៊ិកលោក  លោក Nguyen Hoai Duong។
ប្រធានាធិបតីជាប់ឆ្នោតរបស់ម៉ិកស៊ិកមានគោលបំណងចង់រឹតបន្តឹងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម - ảnh 1 ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ ម៉ិកស៊ិកលោក Andres Manuel Lopez Obrador

អញ្ជើញផ្លាស់ប្តូរយោបល់ជាមួយ លោក Nguyen Hoai Duong លោក Andres Manuel Lopez Obrador បានអះអាងថាវៀតណាមជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តមួយដើម្បីជម្រុញ នូវគោលដៅសម្បូរបែបដែលប្រទេសទាំងពីររួមចែករំលេកជាមួយគ្នា និងត្រៀម ខ្លួនជាស្រេចបង្កើតកិច្ចសន្ទនាមិត្តភាពជាមួយរដ្ឋាភិបាលវៀតណាម សំដៅរុករក សក្តានុភាពដ៏ធំធេង ក្នុងគោលបំណងចង់រឹតបន្តឹងទំនាក់ទំនងទ្វេភាគីលើគ្រប់ វិស័យផងដែរ។ លោក Andres Manuel Lopez Obrador ក៏បានស្នើ លោក Nguyen Hoai Duong ជួយបញ្ជូនសារអញ្ជើញប្រធានរដ្ឋវៀតណាម លោក Tran Dai Quang មកបំពេញទស្សនកិច្ចនៅប្រទេសម៉ិកស៊ិក និងអញ្ជើញ ចូលរួមពិធីទទួលដំណែងជាប្រធានាធិបតីរបស់ខ្លួននាថ្ងៃទី១ ខែធ្នូខាងមុខ។

រីឯខ្លួនវិញ លោក Nguyen Hoai Duong បានសំដែងនូវគោលបំណងថា ក្នុងអាណត្តិ ប្រធានធិបតីរបស់លោក Obrador ខាងមុខ ប្រទេសវៀតណាមនិងម៉ិកស៊ិក នឹងបន្តពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាបន្ថែមទៀតនិងនាំមកនូវទំនាក់ទំនងសហ ប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ