ប្រធានាធិបតីជាប់ឆ្នោតអាមេរិករិះគន់សកម្មភាពមិនប្រកបដោយប្រសិទ្ធភាព របស់ អ.ស.ប.


ប្រធានាធិបតីជាប់ឆ្នោតអាមេរិករិះគន់សកម្មភាពមិនប្រកបដោយប្រសិទ្ធភាព របស់ អ.ស.ប.  - ảnh 1
ប្រធានាធិបតីជាប់ឆ្នោតអាមេរិករិះគន់សកម្មភាពមិនប្រកបដោយប្រសិទ្ធភាព របស់ អ.ស.ប. (VNA)

(VOVworld) – នាថ្ងៃទី​ ២៨ ធ្នូ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald
 Trump បាននាំចេញសេចក្តីរិះគន់តម្រង់ទៅលើ អ.ស.ប. ដែលចាត់ទុកថា៖
យន្តការពហុភាគីនេះមិនសក្តិសមនឹងសក្តានុភាពរបស់ខ្លួន ហើយមិនដោះ
ស្រាយបានបញ្ហាពិភពលោក។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក
 Trump បានដាក់សំណួរអំពីលទ្ធិភាពដោះស្រាយបណ្ដាបញ្ហារបស់ អ.ស.ប. ទោះ
បីជា អង្គការអន្តរជាតិនេពោរពេញទៅដោយសក្តានុភាពដ៏ធំធេងក្តី។ ម្ចាស់
សេតវិមានអាមេរិកនាអនាគតបានចាត់ទុកថា៖ ជំនួសដោះស្រាយបញ្ហា
អន្តរជាតិ ប្រកបដោយប្រសិទ្ធភាពនោះ អ.ស.ប. បើជាបង្កបញ្ហាទៅវិញ។
អត្ថាធិប្បាយ របស់លោក  Trump ត្រូវបាននាំចេញក្នុងកាលៈទេសៈ អគ្គលេ
ខាធិការ អ.ស.ប. ទើបនឹងទទួលដំណែង លោក Antonio Guterres បានឲ្យ
ដឹងថា៖ លោកមាន គោលបំណងជួបធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោត
អាមេរិកយ៉ាងឆាប់បំផុតដែលអាចធ្វើបាន ហើយប្តេជ្ញារៀបចំឡើងការ
សន្ទនាមានលក្ខណៈស្ថាបនាជា មួយរដ្ឋអំណាចថ្មីរបស់អាមេរិក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ