ប្រធានាធិបតីថ្មីរបស់អេហ្ស៊ីបមិនអត់ឧិនចំពោះទង្វើអំពើហឹង្សា


ប្រធានាធិបតីថ្មីរបស់អេហ្ស៊ីបមិនអត់ឧិនចំពោះទង្វើអំពើហឹង្សា - ảnh 1
ប្រធានាធិបតីថ្មីរបស់អេហ្ស៊ីបមិនអត់ឧិនចំពោះទង្វើអំពើហឹង្សា (Image: Vietnam+)

(VOVworld) – បន្ទាប់ពីពិធីសច្ចាប្រនិធាន នាថ្ងៃទី ៨ មិថុនា ប្រធានាធិបតីថ្មីរបស់
អេហ្ស៊ីប លោក Abdel Fattah el-Sisi បានសន្យាមិនអត់ឧិនចំពោះទង្វើអំពើហឹង្សា
ណា មួយតម្រង់ទៅលើប្រជាជននៃប្រទេសនេះ។ ប្រធានាធិបតី Abdel Fattah el
-Sisi បានអះអាងថា៖ លោកនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីការ
អភិវឌ្ឍន៍ ប្រទេសជាតិលើគ្រប់វិស័យ តស៊ូប្រឆាំងនឹងភារវកម្មនិងកែលំអរ
ស្ថានភាពសន្តិសុខ។ អតីតរដ្ឋមន្ត្រីការពារប្រទេសអេហ្ស៊ីប លោក Abdel Fattah
el-Sisi ជាប់ឆ្នោតធ្វើជា ប្រធានាធិបតីនៃប្រទេសនេះបន្ទាប់ពីដណ្តើមបានសម្លេង
គាំទ្រ ៩៦.៦% ក្នុងការបោះ ឆ្នោតប្រធានាធិបតីនាខែឧសភាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ