ប្រធានាធិបតីបារាំងទទួលស្គាល់ថារាល់ការវាយប្រហារជើងអាកាសគឺមិននាំមកនូវលទ្ធផលឡើយ

(VOVWORLD) -ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទួលស្គាល់ថា៖ រាល់ការវាយប្រហារជើងអាកាសរបស់កងទ័ពចម្រុះអាមេរិក អង់គ្លេស និងបារាំងកាលពីសប្ដាហ៍មុន ដែលតម្រង់លើស៊ីរី កឺមិនដោះស្រាយបានបញ្ហាអ្វីឡើយ។
ប្រធានាធិបតីបារាំងទទួលស្គាល់ថារាល់ការវាយប្រហារជើងអាកាសគឺមិននាំមកនូវលទ្ធផលឡើយ - ảnh 1 ប្រធានាធិបតីបារាំងទទួលស្គាល់ថារាល់ការវាយប្រហារជើងអាកាសគឺមិននាំមកនូវលទ្ធផលឡើយ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទួលស្គាល់ថា៖ រាល់ការវាយប្រហារជើងអាកាសរបស់កងទ័ពចម្រុះអាមេរិក អង់គ្លេស និងបារាំងកាលពីសប្ដាហ៍មុន ដែលតម្រង់លើស៊ីរី កឺមិនដោះស្រាយបានបញ្ហាអ្វីឡើយ ប៉ុន្តែលោកបានសង្ត់ធ្ងន់ថា៖ ប្រទេសទាំងបីត្រូវអនុវត្តន៍ការវាយប្រហារពោលខាងលើដើម្បីការពារកិត្តិយសរបស់សហគមន៍អន្តរជាតិ។ ថ្លែងមតិទៅសភាអឺរ៉ុប នាថ្ងៃទី ១៧ មេសា លោក Macron បានសង្ត់ធ្ងន់ថា៖ ការវាយប្រហារពោលខាងលើត្រូវបានអនុវត្តន៍តាមយន្តការពហុភាគី ដោយស្របច្បាប់។

ក៏នាថ្ងៃទី ១៧ មេសា មនុស្សរាប់រយនាក់នៅទីក្រុងឡុងដ៏របស់អង់គ្លេសបានប្រមូលផ្ដុំគ្នានៅខាងក្រៅអាគាររដ្ឋសភានៃប្រទេសខ្លួន សំដៅប្រឆាំងជំទាស់រាល់ការវាយប្រហារជើងអាកាសតម្រង់លើស៊ីរី ដែលមានការចូលរួមរបស់កងទ័ពអង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ