ប្រធានាធិបតីមីយ៉ាន់ម៉ាអំពាវនាវខំប្រឹងប្រែងសាមគ្គីជាតិ

(VOVWORLD) - នាថ្ងៃទី ១២ កុម្ភៈ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw បានអំពាវនាវបណ្ដាការខំប្រឹងប្រែងសំដៅទទួលឲ្យបានសាមគ្គីភាពក្នុងប្រទេស ដ៏ចីរភាពក៏ដូចជាបង្កើតខឿនសាធារណៈរដ្ឋសហព័ន្ធប្រជាធិបតេយ្យតាមរយៈ សន្និសីទសន្តិភាព Panglong សតវត្សទី ២១។ 
ប្រធានាធិបតីមីយ៉ាន់ម៉ាអំពាវនាវខំប្រឹងប្រែងសាមគ្គីជាតិ - ảnh 1 ប្រធានាធិបតីមីយ៉ាន់ម៉ាអំពាវនាវខំប្រឹងប្រែងសាមគ្គីជាតិ

(VOVworld) – នាថ្ងៃទី ១២ កុម្ភៈ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw បានអំពាវនាវបណ្ដាការខំប្រឹងប្រែងសំដៅទទួលឲ្យបានសាមគ្គីភាពក្នុងប្រទេសដ៏ចីរភាពក៏ដូចជាបង្កើតខឿន

សាធារណៈរដ្ឋសហព័ន្ធប្រជាធិបតេយ្យតាមរយៈ សន្និសីទសន្តិភាព Panglong សតវត្សទី ២១។ ក្នុងសារក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី ៧១ ទិវាឯកភាពមីយ៉ាន់ម៉ា ប្រធានាធិបតី U Htin Kyaw បានសម្តែងនូវជំនឿជាក់ថា៖ អាចទទួលបានបណ្ដាគោលដៅពោលខាងលើតាម រយៈការចរចានិងការស្វែងរកវិធានការណ៍ដោយឈរលើស្មារតីសាមគ្គីភាព។ លោក U Htin Kyaw បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ត្រូវមានគ្រឹះស្ថាន សេដ្ឋកិច្ចរឹងមាំដើម្បីនាំប្រទេសអភិវឌ្ឍន៍ដោយឥតឈប់ឈរលើគ្រប់វិស័យ។ តាមនោះ រដ្ឋាភិបាលខិតខំជំរុញការអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យមដែល មានអត្រាធំក្នុងខឿនសេដ្ឋកិច្ចមីយ៉ាន់ម៉ា។ ក្រៅពីនោះ ប្រធានាធិបតី U Htin Kyaw ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលរដ្ឋសភា បណ្ដាកំលាំងប្រដាប់អាវុធ គណបក្សនយោបាយនានា អង្គការសហគមន៍ ក៏ដូចជា ប្រជាជនមីយ៉ាន់ម៉ាទាំង មូលសហប្រតិបត្តិការសំដៅអនុវត្តដំណើរសន្តិភាពនិងសម្របសម្រួលជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ