ប្រធានាធិបតីយ៉េមែនកែទម្រង់គណៈរដ្ឋមន្ត្រី

ប្រធានាធិបតីយ៉េមែនកែទម្រង់គណៈរដ្ឋមន្ត្រី - ảnh 1
ប្រធានាធិបតីយ៉េមែនកែទម្រង់គណៈរដ្ឋមន្ត្រី (RT)



        Vovworld-នាថ្ងៃទី១ធ្នូ ប្រធានាធិបតីយ៉េមែន Abedrabbo Mansour Hadi បានដំណើរការកែទម្រង់គណៈរដ្ឋមន្ត្រីដោយការជំនួសរដ្ឋមន្ត្រីចំនួន៥រូបបន្ទាប់ពីមានសញ្ញាសឲ្យឃើញការខ្វែងគំនិតក្នុងផ្ទៃក្នុងរដ្ឋាភិបាលនៃប្រទេសនេះ។ តាម​ក្រិត្យរបស់ប្រធានាធិបតីថា ប្រធានក្រុមចរចារសន្តិភាពរបស់រដ្ឋាភិបាលយ៉េមែន Abdulmalek al Mikhlafi នឹងទទួលដំណែងរដ្ឋមន្ត្រីការបរទេសជំនួសឲ្យលោក Riad Yassin។ កាយវិការពោលខាងលើត្រូវបានចាត់ទុកគឺសំដៅបន្ធូស្រាល​ការ​ខ្វែង​គំនិតក្នុងទំនាក់ទំនងរវាងប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី។

        ប៉ុន្តែនាថ្ងៃដដែលមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលយ៉េមែនបានឲ្យដឹងថា នាយករដ្ឋមន្ត្រី​លោក Bahah នឹងនាំចេញសេចក្តីប្រកាសបុគ្គលក្នុងនោះ​បដិសេធ​ក្រិត្យរបស់ប្រធានាធិបតី Hadi ដោយមូលហេតុមិនស្របច្បាប់។ ប្រភពព័ត៌មាន​បានឲ្យដឹងថា ប្រធានាធិបតី Hadi បាននាំចេញការសំរេចចិត្តពោលខាងលើដែល​មិនពិគ្រោះយោបល់នាយករដ្ឋមន្ត្រី Bahah ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ