ប្រធានាធិបតីរុស្ស៊ី Vladimir Putin វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) -នាថ្ងៃទី១១ខែមេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Ngo Duc Manh រួមទាំងឯកអគ្គរដ្ឋទូត ១៦រូបទៀតបានជូនសារតាំង ចំពោះប្រធា នាធិបតីរុស្ស៊ី លោក Vladimir Putin។

អញ្ជើញថ្លែងមតិក្នុងពិធីជូនសារតាំងនៅវិមានក្រឹមឡាំង ប្រធានាធិប តី លោក Putin បានសម្តែងការស្វាគមន៍ដ៏កក់ក្តៅជាទីបំផុតចំពោះឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅរុស្ស៊ី។ ស្តីពីទំនាក់ ទំនងរុស្ស៊ី-វៀតណាម ប្រធានាធិបតី Putin បានចាត់ទុកថា ប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនិងរក្សាបានល្អ នូវការជួបប្រាស្រ័យនយោ បាយ។ ប្រទេសទាំងពីរក៏បានសហការជិតស្និទ្ធក្នុងក្រប ខ័ណ្ឌអង្គការពហុភាគីនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ និយាយរួម ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីរុស្ស៊ី-វៀតណាមកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ