ប្រធានាធិបតីរុស្ស៊ី លោក​ Vladimia Putin លើកត្រដែតនូវ ប្រវត្តិសាស្ត្រ​ដ៏​រុងរឿងរ​បស់រុស្ស៊ី

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimia Putin បានលើកត្រដែតនូវប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំដ៏រុងរឿងរបស់ប្រទេសជាតិ ហើយសេចក្ដីស្នេហាជាតិជានិច្ចកាលជួយប្រជាជនរុស្ស៊ីជំនះពុះពារលើរាល់ការលំបាកសាកល្បងទាំងអស់។
ប្រធានាធិបតីរុស្ស៊ី លោក​ Vladimia Putin លើកត្រដែតនូវ ប្រវត្តិសាស្ត្រ​ដ៏​រុងរឿងរ​បស់រុស្ស៊ី - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimia Putin (រូបថត៖ TTXVN)

នាថ្ងៃទី ១២ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimia Putin បានថ្លែងសុន្ទរកថា ដែលត្រូវបានផ្សាយបន្តផ្ទាល់ពីឧទ្យានជ័យជំនះ នៅទីក្រុងម៉ូស្គូ ដោយបានអបអរសាទរដល់ប្រជាជនរុស្ស៊ីគ្រប់រូប និងអាណិកជន រុស្ស៊ីនៅឯបរទេស ក្នុងឱកាសបុណ្យជាតិ (១២ មិថុនា)។ លោក Vladimia Putin បានសង្កត់ធ្ងន់ទៅលើប្រវត្តិ សាស្ត្ររាប់ពាន់ឆ្នាំដ៏រុងរឿង របស់ប្រ ទេសជាតិ ជាមួយនឹងព្រឹត្តិការណ៍ដ៏មហិមា។

ក្នុងបទសុន្ទរកថានេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimia Putin បានលើកត្រដែតនូវប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំដ៏រុងរឿងរបស់ប្រទេសជាតិ ហើយសេចក្ដីស្នេហាជាតិជានិច្ចកាលជួយប្រជាជនរុស្ស៊ីជំនះពុះពារលើរាល់ការលំបាកសាកល្បងទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ