ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើក្រមច្បាប់ផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើក្រមច្បាប់ផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ុយក្រែន - ảnh 1
ផ្សារទំនើបមួយនៅទីក្រុង Kiev របស់អ៊ុយក្រែន (រូបថត៖aisberg.com)

(VOVworld) - នាថ្ងៃទី៣០ ធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថ
លេខាចេញផ្សាយក្រមច្បាប់ស្ដីអំពីការផ្អាកជាបណ្ដោះអាសន្ននូវកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីជាមួយអ៊ុយក្រែនចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៦។តាមក្រមច្បាប់
នេះរុស្ស៊ីនឹងផ្អាកជាបណ្ដោះអាសន្ននូវការអនុវត្តន៍យន្តការពាណិជ្ជកម្ម អាទិភាព
ជាមួយអ៊ុយក្រែនដើម្បីទប់ស្កាត់គ្រោះអាសន្នចំពោះសន្តិសុខសេដ្ឋកិច្ច រុស្ស៊ីក្រោយ
ពីផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងកិច្ចព្រមព្រៀងតភ្ជាប់រវាងអ៊ុយក្រែន និងសហភាព
អឺរ៉ុប (EU) ចូលជាធរមាន។ការដាក់កម្រិតពន្ធដោយសេរីតាមកិច្ចព្រមព្រៀងតភ្ជាប់
នេះនឹងបង្កការខូចខាតគួរឲ្យកត់សម្គាល់ចំពោះខឿនសេដ្ឋកិច្ចរុស្ស៊ី។ការសន្យា
របស់អ៊ុយក្រែនអំពីការតភ្ជាប់ជាមួយ EU ដើរផ្ទុយនឹងមាត្រាមួយចំនួន នៃកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីជាមួយរុស្ស៊ីដែរ។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Arseny Yasenyuk បានប្រកាសថា
រដ្ឋាភិបាលប្រទេសនេះនឹងអនុម័តលើសេចក្ដីសំរេចចិត្តចំនួនពីរស្ដីអំពីសកម្មភាព
ឆ្លើយតបតវិញក្នុងវិស័យពាណិជ្ជកម្មជាមួយរុស្ស៊ីរួមមានហាមឃាត់ការនាំចូល
ទំនិញមានប្រភពដើមពីរុស្ស៊ី និងហូតពន្ធលើទំនិញមានប្រភពដើមពីរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ