ប្រធានាធិបតីរុស្សីប្រកាសបទឈប់បាញ់សម្រាប់បុណ្យអ៊ីស្ទើរ
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ១៩ មេសា បានប្រកាសបទឈប់បាញ់សម្រាប់បុណ្យអ៊ីស្ទើរ។
បទឈប់បាញ់នេះ បានចាប់ផ្តើមពីម៉ោង ៦ យប់ ថ្ងៃទី ១៩ មេសា ដល់ម៉ោង ០ ថ្ងៃទី ២១ខែមេសា (ម៉ោងក្នុងស្រុក)។ បទឈប់បាញ់ត្រូវបានអនុវត្តន៍ក្នុងគោលបំណងមនុស្សធម៌។ លោកប្រធានាធិបតី ពូទីន ក៏បានសង្កត់ធ្ងន់ថា កងទ័ពរុស្ស៊ីត្រូវតែត្រៀមខ្លួនសម្រាប់ការរំលោភបទឈប់បាញ់ដែលអាចកើតមានឡើង ហើយត្រៀមខ្លួនទប់ទល់រាល់ការបង្ករឿងហេតុ។
នាថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ប្រទេសនេះនឹងអនុវត្តតាមបទឈប់បាញ់សម្រាប់បុណ្យអ៊ីស្ទើរ ដែលស្នើឡើងដោយរុស្ស៊ី។ នៅលើបណ្តាញសង្គម X ប្រធានាធិបតី Zelensky បានបញ្ជាក់ថា ប្រសិនបើរុស្ស៊ីពិតជាត្រៀមខ្លួនរក្សាភាពស្ងៀមស្ងាត់ទាំងស្រុង ដោយគ្មានលក្ខខណ្ឌ អ៊ុយក្រែននឹងប្រតិបត្តិសមស្រប។ លោក Zelensky ក៏បានស្នើឱ្យអូសបន្លាយបទឈប់បាញ់រហូតដល់ក្រោយបុណ្យអ៊ីស្ទើរផងដែរ។
ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប (EU) បានប្រតិកម្មយ៉ាងប្រុងប្រយ័ត្នចំពោះសេចក្តីប្រកាសឈប់បាញ់របស់រុស្ស៊ី ដោយចាត់ទុកថា ទីក្រុងម៉ូស្គូអាចបញ្ឈប់ជម្លោះភ្លាមមួយរំពិច ប្រសិនបើរុស្ស៊ីប្តេជ្ញាចិត្តអនុវត្តន៍វិធានការនេះ៕