ប្រធានាធិបតីរុស្ស៊ីផ្តោតសំខាន់ទៅលើទំនាក់ទំនងជាមួយ EU និងអាមេរិក


ប្រធានាធិបតីរុស្ស៊ីផ្តោតសំខាន់ទៅលើទំនាក់ទំនងជាមួយ EU និងអាមេរិក - ảnh 1
ប្រធានាធិបតីរុស្ស៊ីផ្តោតសំខាន់ទៅលើទំនាក់ទំនងជាមួយ EU និងអាមេរិក (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន
ប្រកាស ត្រៀមខ្លួនជាស្រេចប្រក្រតីទំនាក់ទំនងដែលបានបែកបាក់ជាមួយ EU
ប៉ុន្តែ សង្កត់ធ្ងន់ ថា៖ លោកខាងលិចគប្បីទទួលខុសត្រូវអំពីស្ថានភាពអាក្រក់ទៅ
ៗក្នុងទំនាក់ទំនងនេះ។ ថ្លែង មតិនៅវេទិការសេដ្ឋកិច្ចអន្តរជាតិលើកទី ២០ ដែល
កំពុងប្រព្រឹត្តទៅនៅទីក្រុង Saint Peteburg ប្រធានាធិបតី Putin បានសង្កត់ធ្ងន់
ថា៖ សហភាពអឺរ៉ុប (EU) នៅជាដៃគូពាណិជ្ជ កម្មសំខាន់របស់រុស្ស៊ី ប៉ុន្តែ ការដាក់
ទណ្ឌកម្មរបស់ប្លុកនេះទៅលើរុស្ស៊ីដែលទាក់ទិនដល់បញ្ហា នៅអ៊ុយក្រែនបាននាំឲ្យ
មានការបែកបាក់ក្នុងទំនាក់ទំនងទ្វេភាគី។ ក្រៅពីនោះ ប្រធានាធិបតី រុស្ស៊ីបាន
រិះគន់យ៉ាងខ្លាំងក្លាការរីករាលដាលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
NATO ព្រមទាំង ព្រមានថា៖ ប្រសិនបើប្លុកយោធានេះបន្តគោលនយោបាយ
ប្រឆាំងរុស្ស៊ី ដោយឯតោភាគីនោះនឹងនាំទៅដល់ផលវិបាកដ៏ធ្ងន់ធ្ងរ។ លោក
Putin បានអះអាងថែមទៀតថា៖ រុស្ស៊ីមិនចង់កើតមានសង្គ្រាមត្រជាក់ថ្មីណាមួយ
ទេ ហើយប្រសិនបើភាគីទាំងពីរសហការការពារខ្លួនឯងនោះគឺជៀសវៀងគ្រោះអា
សន្ននេះ។ ប្រធានាធិបតីរុស្ស៊ីបានប្រកាសថា៖ រុស្ស៊ីនឹងសហប្រតិបត្តិការជាមួយ
បេក្ខជនណាដែលនឹងត្រូវបានជ្រើសរើសធ្វើជាប្រធានាធិបតីអាមេរិកជាបន្ត។
ប៉ុន្តែ លោកលើកច្បាស់ថា៖ ម៉ូស្គូគ្មានគោលបំណងចង់ឲ្យ វ៉ាស៊ីនតោនធ្វើអន្តរាគ
មន៍ក្នុងបញ្ហារបស់រុស្ស៊ីទេ។ ក៏ក្នុងសេចក្តីប្រកាសពោលខាងលើដែរ​លោក Putin
បានឯកភាពជាមួយការផ្តើមគំនិតរបស់វ៉ាស៊ីនតោនអំពីការឯភាពក្រុមប្រឆាំង
ចូលក្នុងរដ្ឋាភិបាលស៊ីរីបច្ចុប្បន្នហើយសង្កត់ធ្ងន់ថែមទៀតថា៖ ប្រធានាធិបតីស៊ីរី
លោក Bashar al Assad បានឯកភាពអំពីភាពចាំបាច់ត្រូវមានដំណើរការនយោ
បាយមួយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ