ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អញ្ជើញទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅអ៊ីរ៉ង់

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញទៅកាន់រដ្ឋធានី តេអេរ៉ង់នាថ្ងៃទី១ វិច្ចិកា ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់។ 
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អញ្ជើញទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅអ៊ីរ៉ង់ - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ AP) 


ក្នុងជំនួបចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ថ្នាក់ដឹកនាំទាំង២រូបបានពិភាក្សាអំពីទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិជាច្រើនផងដែរ។ ប្រធានាធិបតីលោក Rouhani អះអាង ថា រុស្ស៊ីជាមិត្ត អ្នកជិតខាងល្អនិងដៃគូយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់។ ស្ដីពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រឬបានហៅថាផែនការធ្វើសកម្មភាពពេញលេញរួម (JCPOA) រវាងអ៊ីរ៉ង់និងក្រុម P៥+១ នោះ ប្រធានាធិបតីលោក Rouhani សង្កត់ ធ្ងន់ថា នេះជាកិច្ចព្រមព្រៀងអន្តរជាតិពហុភាគី ដែលមានអត្ថន័យសំខាន់ចំពោះ សន្តិភាពតំបន់និងអន្តរជាតិ។ ថ្នាក់ដឹកនាំអ៊ីរ៉ងលើកត្រដែតនូវតួនាទីរបស់រុស្ស៊ីក្នុង ការជំរុញកិច្ចព្រមព្រៀងក៏ដូចជាការអនុវត្តការសន្យារបស់ភាគីទាក់ទិនទាំងអស់។ រីឯខ្លួនវិញ ប្រធានាធិបតីលោក Putin ប្រកាសថា ការដកខ្លួនដោយឯកតោភាគី ចេញពី JCPOA ជាមួយមូលហេតុណាក៏ដោយគឺមិនអាចទទួលយកបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ