ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អបអរសាទរចំពោះប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្ស

(VOVWORLD) - ក្នុងលិខិតអបអរសាទរ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា លទ្ធផលនៃសន្និបាតរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអះអាងនូវកិត្យានុភាពនយោបាយដ៏ខ្ពង់ខ្ពស់ របស់លោក តូ ឡឹម និងជាភស្តុតាងនៃការរួមវិភាគទានរបស់លោកក្នុងការធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ និងលើកកំពស់ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិផងដែរ។ 
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អបអរសាទរចំពោះប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្ស - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ (រូបថត៖ Tuan Anh)

កាលពីថ្ងៃទី ៣  ខែសីហា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើលិខិតអបអរសាទរចំពោះប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

ក្នុងលិខិតអបអរសាទរ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា លទ្ធផលនៃសន្និបាតរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអះអាងនូវកិត្យានុភាពនយោបាយដ៏ខ្ពង់ខ្ពស់ របស់លោក តូ ឡឹម និងជាភស្តុតាងនៃការរួមវិភាគទានរបស់លោកក្នុងការធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ និងលើកកំពស់ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិផងដែរ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានជូនពរលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលបានជោគជ័យក្នុងតួនាទីថ្មី ហើយអះអាងថា រុស្ស៊ីមានបំណងចង់បន្តការសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងសម្របសម្រួលជាមួយវៀតណាមលើបញ្ហាបន្ទាន់នានាក្នុងកម្មវិធីទ្វេភាគី និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ