ប្រធានាធិបតីវេណេហ្ស៊ីយអេឡាច្រានចោលលទ្ធភាពអនុវត្តន៍ការស្ទាបស្ទង់មតិក្នុងឆ្នាំនេះ

ប្រធានាធិបតីវេណេហ្ស៊ីយអេឡាច្រានចោលលទ្ធភាពអនុវត្តន៍ការស្ទាបស្ទង់មតិក្នុងឆ្នាំនេះ - ảnh 1
ប្រធានាធិបតីវេណេហ្ស៊ីយអេឡាលោក Nicolas Maduro (រូបថត៖AFP)

(VOVworld) - ប្រធានាធិបតីវេណេហ្ស៊ីយអេឡាលោក Nicolas Maduro ប្រកាសថា
ការស្ទាបស្ទង់មតិយកសន្លឹកឆ្នោតទំនុកទុកចិត្ត គ្រាន់តែអាចប្រព្រឹត្តទៅនាឆ្នាំខាងមុខ
 ប៉ុណ្ណោះក្នុងករណីដែលភាគីប្រឆាំងប្រមូលផ្ដុំបាននូវលក្ខខ័ណ្ឌយ៉ាងគ្រប់គ្រាន់ដូច
ការកំណត់របស់ច្បាប់។សេចក្ដីប្រកាសរបស់លោក Maduro ត្រូវបាននាំចេញ នាថ្ងៃ
ទី១១ មិថុនា​ ពោលគឺមួយថ្ងៃតែប៉ុណ្ណោះក្រោយពីប្រធានក្រុមប្រឹក្សាជាតិរៀបចំការ
បោះឆ្នោតលោក Tibisay Lucena ប្រកាសថា នឹងដំណើរការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃ
ហត្ថលេខាយ៉ាងហោចណាស់ចំនួន២សែនដែលត្រូវបានប្រមូលផ្ដុំដោយសម្ព័ន្ធភាព
សាមគ្គីភាពប្រជាធិបតេយ្យប្រឆាំង សំដៅទាមទារឲ្យរៀបចំការស្ទាបស្ទង់មតិចាប់
ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ មិថុនាខាងមុខ សំដៅទម្លាក់ប្រធានាធិបតី លោក Maduro
ពីតំណែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ