ប្រធានាធិបតីវេណេហ្ស៊ុយអេឡាបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVworld)-នាថ្ងៃទី១កញ្ញា ប្រធានាធិបតី Bolivariana វេណេហ្ស៊ុយអេឡា Nicolas
Maduro Maros រួមជាមួយលោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិ បាលវេណេ
ហ្ស៊ុយអេឡាបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរ
ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៣០សីហា ដល់ថ្ងៃទី១ កញ្ញា តាមសេចក្តី
អញ្ជើញរបស់លោកប្រធានរដ្ឋវៀតណាម Truong Tan Sang។

ប្រធានាធិបតីវេណេហ្ស៊ុយអេឡាបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
រូបថតៈ TTXVN

        មុននោះនារសៀលថ្ងៃទី៣១សីហា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខា បក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនា
ជាមួយប្រធានាធិបតី Nicolas Maduro Maros។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅបណ្តា វេទិការតំបន់និងអន្តរជាតិ ក្មុងនោះមានទាំងអ.ស.ប។ ក្នុងជំនួបនេះ​ លោកអគ្គ លេខាបក្សកុម្មុយនិស្តវៀតណាម បានជឿជាក់ថា ក្រោយដំណើរទស្សនកិច្ចនៅ
វៀតណាមលើកនេះរបស់លោកប្រធានាធិបតី Nicolas Maduro Maros ទំនាក់
ទំនង លើគ្រប់វិស័យរវាងវៀតណាមនិងវេណេហ្ស៊ុយអេឡានឹងមានការអភិវឌ្ឍន៍
ប្រកប ដោយប្រសិទ្ធិភាពនិងជាក់ស្តែងជាង ដើម្បីផលប្រយោជន៍របស់ប្រជាជន
នៃប្រ​ទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព​កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុង
តំបន់ និងលើពិភពលោក។

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ប្រធានាធិបតី Nicolas Maduro Maros បានមានជំនួបចរចារជាមួយប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួប សម្តែងការគួរសមនាយករដ្ឋមន្ត្រី Nguyen Tan Dung។ នៅបណ្តាជំនួបនេះ
លោកប្រធានាធិបតី Nicolas Maduro Maros បានឯកភាពបន្តរក្សានិងលើកកំពស់
ប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការទ្វេភាគីដែលបានស្ថាបនាមក។
ភាគីទាំងពីរ បានព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ជម្រុញកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខ​-ការពារជាតិនិងយុត្តិធម៌។ ក្នុងការ ផ្លាស់ប្តូរអំពីសភាពការណ៍អន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពចាត់ទុកថា រាល់ជំលោះអំពីអធិបតេយ្យភាពនិងបូរណ ភាពដែនដីត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរ
ជាតិ ជាពិសេសធម្មនុញ្ញនិងអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២
(UNCLOS 1982)។

        ក្នុងជំនូបជាមួយប្រធានាធិបតី Nicolas Maduro Marosនាថ្ងៃទី៣១សីហា អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានជឿជាក់ថា ដំណើរទស្សន
កិច្ចនេះ នឹងរួមចំណែកជាក់ស្តែងក្នុងទំនាក់ទំនងរវាងរដ្ឋសភានិងប្រជាជននៃ​
ប្រទេសទាំងពីរ ព្រមទាំងបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មីក្នុងទំនាក់ ទំនងទ្វេភាគីក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការអន្តរតំបន់និងអន្តរជាតិ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ