![ប្រធានាធិបតីវេណេហ្ស៊ុយអេឡាស្វាគមន៍សុឆន្ទៈរបស់ភាគីប្រឆាំង - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_11_03/tong thong venezuela hoan nghenh thien chi cua phe doi lap.jpg) |
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro នៅក្រុង Caracas កាលពីថ្ងៃទី៣០ តុលា (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២ វិច្ចិកា ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas
Maduro បានស្វាគមន៍សេចក្ដីសំរេចរបស់ភាគីប្រឆាំងដោយផ្អាកការជំរុញសវនាការ
នយោបាយប្រឆាំងអ្នកដឹកនាំប្រទេសនៅរដ្ឋសភា ក៏ដូចជាការធ្វើ បាតុកម្មប្រឆាំង
រដ្ឋាភិបាលដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៣ វិច្ចិកា។ថ្លែងមតិ នៅលើទូរទស្សន៍
លោក Maduro មានប្រសាសន៍ថា នេះជាសេចក្ដីសំរេចដ៏សម ហេតុសមផលក្នុង
កាលៈទេសៈដែលរដ្ឋាភិបាលនិងសម្ព័ន្ធភាពតុសាមគ្គីភាព ប្រជាធិបតេយ្យ (MUD)
បានចាប់ផ្ដើមកិច្ចចរចារសំដៅដោះស្រាយវិបត្តិ នយោបាយដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្ននេះ៕