ប្រធានាធិបតីសាធារណរដ្ឋប៉ូឡូញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

(VOVWORLD) -នាយប់ថ្ងៃទី ៣០ វិច្ឆិកា ប្រធានាធិបតីសាធារណរដ្ឋប៉ូឡូញ លោក Andrej Duda អញ្ជើញចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ប្រកបដោយជោគជ័យ តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០១៧។
ប្រធានាធិបតីសាធារណរដ្ឋប៉ូឡូញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1ប្រធានាធិបតីសាធារណរដ្ឋប៉ូឡូញ
បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ 

នាយប់ថ្ងៃទី ៣០ វិច្ឆិកា ប្រធានាធិបតីសាធារណរដ្ឋប៉ូឡូញ លោក Andrej Duda អញ្ជើញចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ប្រកបដោយជោគជ័យ តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០១៧។

មុននោះ នាយប់ថ្ងៃទី ៣០ វិច្ឆិកា នៅទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានទទួលជួបសន្ទនាជាមួយ ប្រធានាធិបតីប៉ូឡូញ លោក Andrej Duda រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប៉ូឡូញ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក  Nguyen Thanh Phong បានឲ្យដឹងថាដំណើរទស្សនិច្ចរបស់លោក Andrej Duda គឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និង ប៉ូឡូញនិយាយរួម និងរវាងទីក្រុងហូជីមិញ និង ប៉ូឡូញនិយាយដោយឡែក។ ដោយមានតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់វៀតណាមនោះ ទីក្រុងហូជីមិញជានិច្ចកាលស្វាគមន៍និងត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយ ប៉ូឡូញ។

រីឯខ្លួនវិញ លោក Andrej Duda មានក្ដីជឿជាក់ថា ក្រោយពីដំណើរទស្សនកិច្ចនេះ ប៉ូឡូញ និងវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែងថែមទៀតដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍លើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ