ប្រធានាធិបតីសាយព្រឺសសប្បាយរីករាយចំពោះជំហានអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម

ប្រធានាធិបតីសាយព្រឺសសប្បាយរីករាយចំពោះជំហានអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម - ảnh 1
ប្រធានាធិបតីសាយព្រឺសសប្បាយរីករាយចំពោះជំហានអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម

(VOV)_នាថ្ងៃទី២៩វិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋ​អ៊ីតាលី 
និងសាធារណះរដ្ឋសាយព្រឺស លោក Cao Chinh Thien បានជូន​សារតាំង​ចំពោះ ប្រធា
នាធិបតីសាយព្រឺស លោក Nicos Anastasiades នៅ​ទីក្រុង​ Nicosia ។ ក្នុងជំនួបនេះ 
ឯកអគ្គរដ្ឋទូតលោក Cao Chinh Thien បានជូន​ដំណឹងចំពោះ ប្រធានាធិបតីសាយ
ព្រឺស លោក Nicos Anastasiades អំពី​សមិទ្ធិផល​លេចធ្លោ​ របស់វៀតណាមក្នុងវិស័យ
សេដ្ឋកិច្ច សង្គមកិច្ច និង​ការធ្វើ​សមាហរណកម្ម ក្នុងរយៈពេលកន្លងទៅ។ ឯកអគ្គ
រដ្ឋទូតមានគោលបំណងថា៖ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរនឹងបន្ត
អភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។

          រីឯ ប្រធានាធិបតីសាយព្រឺស លោក Nicos Anastasiades បាន​បង្ហាញ​នូវ​ក្តីសប្បាយរីករាយចំពោះសមិទ្ធិផលដែលវៀតណាមទទួលបាន ក៏ដូចជាបណ្ដា​ការរីកចំរើន ក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ