ប្រធានាធិបតីស៊ីរីបានយល់ព្រមទុកឲ្យអន្តរជាតិត្រួតពិនិត្យឃ្លាំងអាវុធគីមី

ប្រធានាធិបតីស៊ីរីបានយល់ព្រមទុកឲ្យអន្តរជាតិត្រួតពិនិត្យឃ្លាំងអាវុធគីមី - ảnh 1
បណ្ដាអធិការនៃអង្គការសហប្រជាជាតិកំពុងស៊ើបការនៅស៊ីរី។ (AP)



        Vovworld-ប្រធានាធិបតីស៊ីរីលោក Bashar al-Assad នាថ្ងៃទី១២កញ្ញាបានយល់​ព្រមដាក់ឃ្លាំងអាវុធគីមីនៃប្រទេសនេះក្រោមការត្រួតពិនិត្យរបស់អន្តរជាតិ។ ក្នុង​ការឆ្លើយសម្ភាសលើកាណាល់ទូរទស្សន៍ជាតិ Rossiya 24 (រុស្ស៊ី) ពីរដ្ឋធានី Damacus
លោក Assad បានអះអាងថា ការដែលស៊ីរីដាក់ឃ្លាំងអាវុធគីមីក្រោម​ការ​ត្រួតពិនិត្យ
របស់អន្តរជាតិគឺដោយសាររុស្ស៊ី មិនមែនដោយការគំរាមកំហែង​របស់អាមេរិកទេ ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា សង្គ្រាមណាមួយប្រឆាំងនឹងស៊ីរី​នឹង​ជាគ្រោះប្រល័យ
លោកចំពោះដំបន់ទាំងមូលនិងរុញដំបន់នេះធ្លាក់ចូលក្នុងបញ្ហា​និងអស្ថិរភាពក្នុង
ច្រើនទស្សវត្សខាងមុខ។

          តាមផែនការរួមមាន៤ជំហានសំដៅត្រួតពិនិត្យឃ្លាំងអាវុធគីមីរបស់ស៊ីរី
ដោយរុស្ស៊ីស្នើរនោះ ដំបូងបង្អស់គឺស៊ីរីត្រូវចូលរួមអង្គការអំពីហាមឃាត់ប្រើប្រាស់
អាវុធ​គីមី (OPCW)។

        នាថ្ងៃដ៏ដែលអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បានឲ្យ​ដឹង
ថា អង្គការសហប្រជាជាតិបានទទួលឯកសារជាផ្លូវការពីរដ្ឋាភិបាលស៊ីរីអំពីការ​ចូលរួមអនុសញ្ញាអន្តរជាតិហាមឃាត់ប្រើប្រាស់អាវុធគីមី។ តាមលោក Haq ថា​ ស៊ីរីនឹងអស់រយៈពេលប៉ុន្មានថ្ងៃ ដើម្បីក្លាយទៅជាសមាជិកពេញសិទ្ធិរបស់​
អនុសញ្ញានេះ។

        ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី១២កញ្ញា រដ្ឋមន្ត្រីការបរទេស​របស់
​អាមេរិក​និងរុស្ស៊ីបានទៅកាន់ទីក្រុង Geneva (ស្វីស) ដើម្បីចាប់ផ្ដើម​ពិភាគ្សាក្នុង​រយៈពេល២ថ្ងៃអំពីសំណើររបស់រុស្ស៊ីដែលទាក់ទិនដល់ការបំផ្លាញចោលឃ្លាំង
អាវុធគីមី​របស់ស៊ីរី។ ថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកសារព័ត៌មានមុនការចរចារ
រដ្ឋមន្ត្រីការ​បរទេសអាមេរិកលោក Kerry បានសង្កត់ធ្ងន់ថា អាមេរិកនៅតែគិតគូ
វិធានការ​ប្រើប្រាស់កំលាំងយោធាចំពោះស៊ីរីប្រសិនបើវិធានការការទូតមិនអាច
បំផ្លាញបានឃ្លាំងអាវុធគីមី។ ក្នុងពេលនោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov បានឲ្យ
ដឹង​ច្បាស់​ថា រុស្ស៊ីចង់ឲ្យអាមេរិកបញ្ឈប់ការគំរាមកំហែងយោធាក្នុងដំណាក់កាល
បច្ចុប្បន្ន​ដើម្បីឈានទៅដំណោះស្រាយឲ្យវិបត្តិនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ