ប្រធានាធិបតីស្លូវាគីវាយតំលៃខ្ពស់សមិទ្ធិអភិវឌ្ឍន៍របស់វៀតណាម


ប្រធានាធិបតីស្លូវាគីវាយតំលៃខ្ពស់សមិទ្ធិអភិវឌ្ឍន៍របស់វៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្លូវាគីលោកស្រី Ho Dac Minh Nguyet (tgvn.com.vn)

        Vovworld-ថ្លែងមតិនៅពិធីទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅ​
ស្លូវាគីលោកស្រី Ho Dac Minh Nguyet មកជូនសារតាំងនាថ្ងៃទី៦វិច្ឆកា ប្រធានាធិបតី
សាធារណៈរដ្ឋស្លូវាគីលោក Andrej Kiska បានវាយតំលៃខ្ពស់នូវ​សមិទ្ធិ​អភិវឌ្ឍន៍​របស់
វៀតណាម។ លោកប្រធានាធិបតីបានស្នើរឯកអគ្គរដ្ឋទូត Ho Dac Minh Nguyet
សហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នក្រសួងផ្នែក​អង្គការរបស់ស្លូវាគីសំដៅធ្វើឲ្យ
ស៊ីជម្រៅថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម
វិនិយោគអប់រំថាមពលទេសចរណ៍។

        លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់រដ្ឋនិងរដ្ឋាភិបាលស្លូវាគីជា
និច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមនៅស្លូវាគីរស់នៅ
រកស៊ីស្ថិរភាពនិងអះអាងថានឹងខំប្រឹងប្រែងសំរេចភារកិច្ចរួមចំណែកជំរុញទំនាក់ទំនង
រវាងវៀតណាម-ស្លូវាគីកាន់តែអភិវឌ្ឍន៍ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ