ប្រធានាធិបតីហុងគ្រីបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

ប្រធានាធិបតីហុងគ្រីបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម - ảnh 1
ប្រធានាធិបតីហុងគ្រីលោក Ader Janos (ខាងឆ្វេង)និងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang


(VOVworld) - នាយប់ថ្ងៃទី៣០ វិច្ឆិកា ប្រធានាធិបតីហុងគ្រីលោក​ Ader Janos បាន
ចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមកាលពី
ថ្ងៃទី២៦ វិច្ឆិកាដល់ទី៣០ វិច្ឆិកា។ក្នុងរយៈពេលស្នាក់នៅវៀតណាម ក្រៅពីជំនួប
ចរចារជាមួយលោក Truong Tan Sang ប្រធានាធិបតី Ader Janos ក៏បានជួបសន្ទនា
ជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dungផងដែរ។នៅបណ្ដាជំនួបទាំងនេះ ភាគីទាំង២បាន
អះអាងថា ជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជា
ប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងប្រទេសទាំង២ ព្រមទាំង
ឯកភាពថានឹងសហការរៀបចំព្រឹត្តិការណ៍នានាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍
លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ២០១៥សំដៅបង្កើនការយល់ដឹង
គ្នាទៅវិញទៅមក។ស្ដីពីបញ្ហាសមុទ្រខាងកើត ភាគីទាំង២សុទ្ធតែចាត់ទុកដែរថា
រាល់ជំលោះត្រូវដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា

អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ