ប្រធានាធិបតីហ្វីលីពីនអះអាងនូវសម្ព័ន្ធមិត្តយោធាជាមួយអាមេរិក

ប្រធានាធិបតីហ្វីលីពីនអះអាងនូវសម្ព័ន្ធមិត្តយោធាជាមួយអាមេរិក  - ảnh 1
ប្រធានាធិបតីហ្វីលីពីនអះអាងនូវសម្ព័ន្ធមិត្តយោធាជាមួយអាមេរិក (VNA)


(VOVworld) - នាថ្ងៃទី ១៤ តុលា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo
 Duterte បានអះអាងថា៖ ប្រទេសនេះគ្មានផែនការជំរុញទំនាក់ទំនង
សម្ព័ន្ធមិត្តយោធាជាមួយប្រទេសណាមួយក្រៅពីប្រទេសអាមេរិកឡើយ។
ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានជប៉ុនមុនពេល​ដំណើរទស្សនកិច្ច
នៅតូក្យូ លោក Duterte បានលើកច្បាស់ថា៖ លោកមានតែផែនការចង
សម្ព័ន្ធពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយចិនប៉ុណ្ណោះ។ មុននោះ អ្នកប្រ
មុខហ្វីលីពីនរូបនេះបានប្រកាសថា៖ ហ្វីលីពីននឹងបែកចេញពីអាមេរិក
ខាងទំនាក់ទំនងយោធាផងនិងសេដ្ឋកិច្ចផង ហើយចាត់ទុកថា៖ ការ
ចង់សម្ព័ន្ធជាមួយចិននឹងនាំមកនូវផលប្រយោជន៍ច្រើនថែមទៀត
សំរាប់ប្រទេសនេះ។ ស្តីពីទំនាក់ទំនងជាមួយជប៉ុន លោក Duterte
នឹងអនុវត្តបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិនិង
សេដ្ឋកិច្ចតែមិនផ្អែកទៅលើរាល់កិច្ចព្រមព្រៀងចាស់ៗទេ។​ តាមគំរោង
ប្រធានាធិបតី Rodrigo Duterte នឹងទៅបំពេញទស្សនកិច្ចនៅជប៉ុន
ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៧ តុលា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ