ប្រធានាធិបតីអូទ្រិសអញ្ចើញចូលរួមវេទិកាអប់រំ វិទ្យាសាស្រ្ត

ប្រធានាធិបតីអូទ្រិសអញ្ចើញចូលរួមវេទិកាអប់រំ វិទ្យាសាស្រ្ត - ảnh 1
ប្រធានាធិបតី Heinz Fisher និងឧបនាយក
រដ្ឋមន្រ្តី Nguyen Thien Nhan ក្នុងវេទិកា
(រូបថតៈ chinhphu.vn)


(Vovworld)-នាព្រឹកថ្ងៃទី ៣១ឧសភានៅទីក្រុងហូជីមិញ ប្រធានាធិបតីសាធារណៈ
រដ្ឋ អូទ្រិស្ត Heinz Fisher បានអញ្ចើញចូលរួមវេទិកាអប់រំឧត្តមសិក្សា វិទ្យាសាស្រ្ត
និងស្រាវជ្រាវ វៀតណា-អូទ្រិស្ត។ នៅក្នុងវេទិកា ឧបនាយករដ្ឋមន្ត្រី Nguyen Thien
Nhan ចាត់ទុកថា វេទិកាលើកនេះ បានអះអាងពីការប្តេជ្ញានយោបាយខ្ពស់ រវាង ប្រទេសទាំងពីរវៀតណាម-អូទ្រិស្ត នាំវិស័យអប់រំ វិទ្យាសាស្រ្តបច្ចេវិទ្យាជាអាទិភាព ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ចាត់ទុកនេះជាជំហ៊ានលេចធ្លោ សម្រាប់ការអភិ
វឌ្ឍន៌ លឿននិងចីរភាពរបស់ប្រទេសជាតិដល់ឆ្នាំ២០២០។ ប្រធានាធិបតីអូទ្រិស្ត ក៏បានសម្តែងក្តីសោមនស្សរិករាយចំពោះ បណ្តាទំនាក់ទំនងទ្វេ ភាគី និងពហុបែប រវាងវៀតណាមជាមួយអូទ្រិសក្នុងវិស័យវិទ្យាសាស្រ្តនិងស្រាវ ជ្រាវ។ ប្រធានាធិបតី
Heinz Fisher ឲ្យដឹងថា៖

ប្រធានាធិបតីអូទ្រិសអញ្ចើញចូលរួមវេទិកាអប់រំ វិទ្យាសាស្រ្ត - ảnh 2
ប្រធានាធិបតី Heinz Fisher ថ្លែងមតិក្នុងវេទិកា
(រូបថតៈ chinhphu.vn)

       

        "ដើម្បីគោលដៅកំណើន និងកាន់តែស៊ីជំរៅអំពីកិច្ចសហប្រតិបត្តិការក្នុង វិស័យឧត្តមសិក្សាវៀតណាម-អូទ្រិស្ត ក្រសួងបចេ្ចកវិទ្យាវៀតណាមនិងក្រសួង ស្រាវជ្រាវអូទ្រិស្តបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីអំពីកិច្ច សហប្រតិបត្តិការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងខែធ្នូឆ្នាំ២០១១។ បណ្តាការចរ
ចាស្តីអំពីការអនុវត្តអនុស្សារណៈនេះទើបនឹងបានអនុម័តលើកចុងក្រោយនា
ពេលថ្មីៗ"។

        ក៏ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានធ្វើជាកាក្សិណសាក្សី ក្នុង ពីធីចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៦រវាងបណ្តាសកលវិទ្យាល័យនៃ ប្រទេស
ទំាងពីរវៀតណាម -អូទ្រិស្តផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ