ប្រធានាធិបតីអាមេរិក បន្តចង់កែសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) -ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ១២ មករាបានឲ្យដឹងថាលោកនឹងមិនដាក់កំហិតទណ្ឌកម្មនុយ ក្លេ អ៊ែរលើអ៊ីរ៉ង់ឡើងវិញទេ គឺមានន័យថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិ សាស្ត្ររវាងអ៊ីរ៉ង់និងក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង រុស្ស៊ី  អាមេរិក ចិន និងអាល្លឺម៉ង់) កាលពីឆ្នាំ ២០១៥ មក នៅតែបានបន្តរក្សានាពេលបច្ចុប្បន្ននេះ។
ប្រធានាធិបតីអាមេរិក បន្តចង់កែសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1 ប្រធានាធិបតីអាមេរិក បន្តចង់កែសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ១២ មករាបានឲ្យដឹងថាលោកនឹងមិនដាក់កំហិតទណ្ឌកម្មនុយក្លេអ៊ែរលើអ៊ីរ៉ង់ឡើងវិញទេ គឺមានន័យថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្ររវាងអ៊ីរ៉ង់និងក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង រុស្ស៊ី  អាមេរិក ចិន និងអាល្លឺម៉ង់) កាលពីឆ្នាំ ២០១៥ មក នៅតែបានបន្តរក្សានាពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងណា លោកនៅតែអះអាងនូវទស្សនៈថាចាំបាច់ផ្លាស់ប្ដូរកិច្ចព្រមព្រៀងនេះដោយកិច្ចព្រមព្រៀងមួយទៀតរឹងមាំជាង។

លោក Donald Trump បានឲ្យដឹងថា អាមេរិកនឹងនៅតែសន្យាអនុវត្តកិច្ចព្រមព្រៀងនេះរយៈពេល ១២០ ថ្ងៃបន្ថែមទៀត។ ក្នុងពេលនោះ លោក Donald Trump ស្នើឲ្យសភាអាមេរិក និសម្ព័ន្ធមិត្តអឺរ៉ុបពង្រាងនូវកិច្ចព្រមព្រៀងថ្មីឡើងវិញ ដោយមិនចំបាច់ចរចាជាមួយ អ៊ីរ៉ង់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ