ប្រធានាធិបតីអាមេរិក លោកDonald Trump ចោទប្រកាន់ប្រទេសចិនពី​​បទ​ជ្រៀតជ្រែកចូលក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់សភាអាមេរិក

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោកDonald Trump បាន ចោទប្រកាន់ប្រទេសចិនពីបទជ្រៀតជ្រែកចូលក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់សភាអាមេរិកនាថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខ។

នាថ្ងៃទី ២៦ ខែកញ្ញា ថ្លែងមតិនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនោះ ប្រធានាធិបតីអាមេរិក លោកDonald Trump បាន ចោទប្រកាន់ប្រទេសចិនពីបទជ្រៀតជ្រែកចូលក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់សភាអាមេរិកនាថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខ។តាមលោក Trump ថា ចិនមិន ចង់ឱ្យគណបក្សសាធារណរដ្ឋឈ្នះក្នុងការបោះឆ្នោតឡើយ ដោយសារគោលនយោបាយពាណិជ្ជកម្មនាបច្ចុប្បន្នរបស់លោក។ទោះបីជាយ៉ាងណាក៏ដោយលោកប្រធានាធិបតីអាមេរិក មិនបានផ្ដល់ភស្តុតាងណាមួយអំពីការចោទប្រកាន់នោះឡើយ។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានបដិសេធចំពោះការចោទប្រកាន់នេះ ហើយអះអាងថាចិននឹងមិនដែលជ្រៀតជ្រែកក្នុងចូលកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយឡើយ។

ប្រតិកម្មទៅវិញ

ផ្សេងៗ