ប្រធានាធិបតីអាមេរិក វាយតម្លៃខ្ពស់ការដែលកូរ៉េខាងជើងលុបចោលមូលដ្ឋានបាញ់សាកល្បងមី​ស៊ី​ល

(VOVWORLD) -ប្រធានាធិបតីអាមេរិក លោក Donald Trump  នាថ្ងៃទី២៤ ខែកក្កដាបានស្វាគមន៍ ចំពោះព័ត៌មានដែលផ្សព្វផ្សាយថាកូរ៉េខាងជើងបានចាប់ផ្តើមលុប ចោលមូលដ្ឋានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប។
ប្រធានាធិបតីអាមេរិក វាយតម្លៃខ្ពស់ការដែលកូរ៉េខាងជើងលុបចោលមូលដ្ឋានបាញ់សាកល្បងមី​ស៊ី​ល - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក MIKE POMPEO

អញ្ជើញថ្លែងមតិចំពោះមុខអតីតយុទ្ធជនអាមេរិកនៅក្នុងព្រឹត្តិការ Kanas រដ្ឋ Missouri ប្រទេស អាមេរិក លោក Donald Trump  បានអះអាងថា រូបភាពពី ផ្កាយរណបថ្មីបានបង្ហាញឲ្យឃើញថាកូរ៉េខាងជើងបានចាប់ផ្តើមរុះរើមូលដ្ឋានបាញ់ សាកល្បងមីស៊ីលស្នូលនេះហើយរដ្ឋាភិបាលអាមេរិកបានវាយតម្លៃខ្ពស់ចំពោះ ប្រការនេះផងដែរ។ ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិកលោក MIKE POMPEO ប្រកាសថាការដែលកូរ៉េខាងជើងបានចាប់ផ្តើមរុះរើនិងលុបចោល មូលដ្ឋានបាញ់សាកល្បងមីស៊ីលមួយចំនួននេះគឺ”សមស្របនឹងកិច្ចសន្យាទាំងស្រុង” ដែលមេដឹកនាំកូរ៉េ ខាងជើង លោក KIM Jong –Un បាននាំចេញក្នុងកិច្ចប្រជុំ កំពូល ជាមួយ ប្រធានាធិបតី អាមេរិក លោក Donald Trump  កាលពីខែមិថុនា កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ