ប្រធានាធិបតីអាមេរិកការពារគោលនយោបាយពាណិជ្ជកម្មដ៏រឹងមាំជាមួយចិន

(VOVWORLD) -ប្រធានាធិបតីអាមេរិក លោក Donald Trump បានឡើងសម្លេងការរពារគោលនយោបាយពាណិជ្ជកម្មដ៏រឹងមាំរបស់ខ្លួនចំពោះចិន ព្រមទាំងសន្យាមានបណ្ដាការព្រមព្រៀងពាណិជ្ជកម្មយុត្តិធម៌តាមទិសផ្ដល់អាទិភាពចម្បងលើកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ជាតិរបស់អាមេរិក។
ប្រធានាធិបតីអាមេរិកការពារគោលនយោបាយពាណិជ្ជកម្មដ៏រឹងមាំជាមួយចិន - ảnh 1សង្គ្រាមពាណិជ្ជកម្មវរាងអាមេរិក និងចិន 

នាថ្ងៃទី ១៤ ខែមករា ថ្លែងមតិនៅក្នុងកិច្ចប្រជុំជាប្រចាំរបស់សហព័ន្ធនាយកដ្ឋានកសិកម្មអាមេរិកនៅទីក្រុង New Orleans នោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា គោលនយោបាយពាណិជ្ជកម្មរបស់សេតវិមាននឹងជំរុញផ្នែកកសិកម្មនិយាយដោយ ឡែក និងនាំមកនូវផលប្រយោជន៍ដ៏យូរអង្វែងដល់អាមេរិកនិយាយរួម។

នាថ្ងៃដដែល ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅសេតវិមាននោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប៉ាន់ស្មានថា អាមេរិកនឹងទទួលបានការព្រមព្រៀងមួយជាមួយចិន ព្រមទាំងអះអាងថាប៉េកាំងមានគោលបំណងចង់ចរចា។ តាមលោកថា ខឿនសេដ្ឋកិច្ចចិនកំពុងជួបការលំបាកជាច្រើន ដោយសារការសម្រេចតម្លើងពន្ធរបស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ