ប្រធានាធិបតីអាមេរិកចង់ចុះហត្ថលេខាលើ FTA ទ្វេភាគីជាច្រើន

ប្រធានាធិបតីអាមេរិកចង់ចុះហត្ថលេខាលើ FTA ទ្វេភាគីជាច្រើន - ảnh 1
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN)

(VOVworld) - ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសថា លោកចង់
 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាច្រើន ជំនួសឲ្យកិច្ចព្រម
ព្រៀងពហុភាគីដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
(TPP)។នាថ្ងៃទី២៦ មករា អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំមួយជាមួយសមាជិកសភា
គណៈបក្សសាធារណៈរដ្ឋ ប្រធានាធិបតីលោក Trump អះអាងថា នឹងធ្វើការចរចារ
អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើន។
នាថ្ងៃដដែល មន្ត្រីមួយរូបក្នុងរដ្ឋអំណាច Donald Trump ឲ្យដឹងថា ប្រធានាធិបតី
 រូបនេះនឹងស្វែងរកវិធានការបង្កើតឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយ
ជប៉ុន សំដៅជំនួសឲ្យ TPP។
កិច្ចព្រមព្រៀង TPP ត្រូវបានចុះហត្ថលេខានាខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយរយៈ
 ពេល៥ឆ្នាំធ្វើការចរចារ ដោយមានការចូលរួមរបស់ប្រទេសចំនួន១២នៅតាមឆ្នេរ
 សមុទ្រប៉ាស៊ីហ្វិក។ក្រោយពីអាមេរិកដកខ្លួនចេញពី TPP ប្រទេសសេសសល់ទាំង
១១គ្រោងនឹងរៀបចំជំនួបពិភាគ្សានាខែមិនាខាងមុខសំដៅស្វែងរកវិធានការរក្សា
ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ